About Me

header ads

ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញចុះពិនិត្យការសាងសង់ច្រាំងព្រែកកុយប្រវែង២៥០ ម៉ែត្រ ដែលគ្រោងសម្រេចរួចរាល១០០% នៅមុនរដូវទឹកឡើងឆ្នាំេនះ

កំពង់ចាម៖ នៅរសៀលថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត រួមជាមួយមន្ត្រីបច្ចកទេសក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរ ស្រុកកងមាស បានអញ្ជើញចុះពិនិត្យការសាងសង់ច្រាំងព្រែកកុយប្រវែង២៥០ ម៉ែត្រ ដែលគ្រោងសម្រេចរួចរាល១០០% នៅមុនរដូវទឹកឡើងឆ្នាំនេះ។



គួរបញ្ចាក់ដែរថា យោងតាមសំណើររបស់អាជ្ញាធរមូលដ្ឋាន រដ្ឋបាលខេត្តបានស្នើសុំទៅក្រសួងធនធានទឹក និងឧតុនិយម ដើម្បីជួយអន្តរាគមន៍ និងសាងសង់ច្រាំងព្រែក ប្រវែង២៥០ម៉ែត្រ ដើម្បីជាខឿនការពារច្រាំង និងផ្លូវអមតាមមាត់ព្រែក។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានបន្តនាំយកគ្រឿងឧបភោគបរិភោគ ថវិកា និងសម្ភារៈមួយចំនួន ដែលជាអំណោយរបស់រដ្ឋបាលខេត្ត ជូនដល់គ្រួសាររងគ្រោះដោយសារអគ្គីភ័យចំនួន០២គ្រួសារ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅភូមិ អន្លង់គគីរ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម៕