About Me

header ads

រថយន្ដសន្ទូចបុករថយន្ដបែនខេមរភូមិន្ទ ខូចលើជញ្ចើមផ្លូវរងរបួសធ្ងន់ស្រាល៦នាក់ដាច់ជើង៣នាក់

ព្រះវិហារៈ នៅយប់ម៉ោង១១និង២០ នាទី ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើដងផ្លូវជាតិលេខ៦២ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៧៧និង៧៨ស្ថិតនៅក្នុងភូមិទួលរវៀង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ។


សមត្ថកិច្ចមូលដ្ឋាន នៅកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុមានរថយន្ដម៉ាកដេវូ ពណ៌ត្រេអី ពាក់ស្លាកលេខខេមរភូមិន្ទ 01.3-258 កំពង់ខូចលើជញ្ជើមផ្លូវស្រាប់តែមានរថយន្ដសន្ទួច ពណ៌ខៀវ ពាកស្លាកលេខ កំពង់ធំ 3A 0296 បើកបរដោយបុរសម្នាក់ឈ្មោះ សុខ ផល្លី អាយុ៣៧ឆ្នាំ រស់នៅភូមិសំណាក់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ជិះគ្នា៦នាក់ ចេញដំណើរពីស្រុកគូលែនខេត្តព្រះវិហារក្នុងគោលបំណងទៅផ្ទះរបស់ខ្លួននៅកំពង់ធំ លុះដល់ចំនុចកើតហេតុខាងលើរថយន្ដសន្ទួចបានបុកពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យតៃកុងរថយន្ដនិងស្រីមា្នក់បាក់ជើងទាំង២សងខាងចំណែកកុមារីអាយុ ប្រហែ៧ឆ្នាំបានដាច់ជើងម្ខាង អ្នកទាំង៣នាក់ជិះខាងមុខជាប់ក្នុងកាបីនរថយន្ដ ហើយ៣នាក់ទៀតជិះពីក្រោយរងរបួសធ្ងន់២នាក់ស្រាល១នាក់។


ក្រោយពេលហេតុការណ៍នេះកើតឡើង មានពលរដ្ឋជាច្រើនរស់នៅក្បែនោះនាំគ្នាជូយសង្រ្គោះ ព្រមទាំងមានម្ចាស់រថយន្ដដឹកដំឡូងមី បានយករថយន្ដជួយទាញរថយន្ដសន្ទូចដែលគាប់ជាប់និងរថយន្ដបែននោះដើម្បីសង្រ្គោះមនុស្សផងដែរ។បច្ចុប្បន្នជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ១៦មករាខេត្តព្រះវិហារ ចំណែករថយន្តបង្កទាំងពីគ្រឿងសមត្ថកិច្ចយកទៅរក្សាទុករងចាំការដោះស្រាយនៅពេលក្រោយ៕