ក្មេងស្រីជនជាតិខ្មែរឥស្លាមម្នាក់បានលង់ទឹកស្លាប់នៅស្រុកបុរីអូរស្វាយ!

ស្ទឹងត្រែងៈក្មេងស្រីជនជាតិខ្មែរឥស្លាមម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារករណីលង់ទឹកស្រះគ្រាដែលឪពុកម្តាយមិននៅផ្ទះកាលពីវេលាម៉ោង១១និង២០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅចំនុចភូមិរិទ្ធីសែនជយ័១(ឧបសម្ពន័) ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ យ៉ាហ្វីនី ភេទស្រី អាយុ ៨ឆ្នាំ ជនជាតិខ្មែរឥស្លាមរស់នៅភូមិ-ឃុំកើតហេតុខាងលើ។ ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះចុះទៅដល់កន្លែងកើតហេតុព្រមទាំងធ្វើកោសល្យវិច្ច័យហើយបានប្រគល់សាកសពជនរងគ្រោះទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីសាសនា។