About Me

header ads

ទូកស្មាច់៤គ្រឿងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានផ្តល់ជូនដល់អធិការក្រុងស្ទឹងត្រែងនិងអធិការស្រុកសេសាន ទុកចុះបំពេញកិច្ចការងារ រក្សាសន្តិសុខ និងទប់ស្កាត់ការកើតឡើងបទល្មើសនានា នៅតាមដងទន្លេទាំង៤ ក្នុងខេត្តស្ទឹងត្រែង !

ស្ទឹងត្រែងៈ ទូកស្មាច់ចំនួន៤គ្រឿងរបស់សម្តេចក្រឡាហោម ស ខេង  ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃត្រូវបាននាំយកមកប្រគល់ជូនអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង និងអធិការដ្ឋាននគរបាលស្រុកសេសាន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីទុកចុះបំពេញកិច្ចការងារនៅគ្រាដែលមានសភាពការណ៍នានាកើតឡើង ដូចជា ការកើតឡើងនៃបទល្មើស លើដងទន្លេទាំង៤ក្នុងខេត្ត ឧបទ្ទវហេតុគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ គ្រោះទឹកជំន់ និងហេតុការនានាជាច្រើនផ្សេងៗទៀត ដែលបានកើតមាននៅក្នុងភូមិសាស្ត្រ នៃដងទន្លេមេគង្គ សេកុង សេសាន និងទន្លេស្រែពក។
 

ការប្រគល់ទូកស្មាច់នេះបានធ្វើឡើងកាលពីថ្ងៃទី៤ឧសភា២០២០នៅរមណីយដ្ឋានចំការក្រូច ក្រោមវត្តមានអ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង ឯកឧត្តម ឡូយ សុផាត និងមានការចូលរួមពី អភិបាលក្រុងស្ទឹងត្រែង លោក សាយ កុសល និងអធិការក្រុង ស្រុកទាំង២។ 

 ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែងបានមានប្រសាសន៍ថាទៅកាន់អធិការនគរបាលក្រុងស្ទឹងត្រែង លោកវរៈសេនីយ៍ឯក ឈូក កុម្មល់ និងអធិការនគរបាលស្រុកសេសាន លោកវរៈសេនីយ៍ឯក ទេស ភាលាភ ក្រោយទទួលបានទូក ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចប្រមុខក្រសួងមហាផ្ទៃនេះទៅ ត្រូវយកទៅបម្រើអោយផលប្រយោជន៍រួម ត្រូវសហការណ៍ជាមួយស្ថាប័ននានា ដូចជា ផ្នែករដ្ឋបាលជលផល និងផ្នែកពាក់ព័ន្ធជាច្រើនទៀត ដើម្បីសហការបំពេញមុខងារ ការពារសន្តិសុខ ជួយសង្គ្រោះប្រជាជន នៅពេលមានគ្រោះអាសន្នកើតឡើង និងធ្វើប្រតិបត្តិការទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ និងជលផល ដែលកើតមាននៅក្នុងផ្ទៃទឹកទន្លេទាំង៤ ក្នុងខេត្តស្ទឹងត្រែង របស់យើងនេះ។ ម្យ៉ាងទៀត ក្រោយពីទទួលបានទូកនេះទៅ ត្រូវខិតខំថែរក្សាការពារ ដើម្បីជាគុណប្រយោជន៍ ក្នុងការអនុវត្តតួនាទី ភារកិច្ចទៅតាមជំនាញ បម្រើការពារសន្តិសុខ ជូនប្រជាពលរដ្ឋអោយបានល្អប្រសើរ។



ឡុងកាន់សំនៀង