About Me

header ads

ករណីគ្រោះធម្មជាតិ ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាលឱ្យរបើកដំបូលផ្ទះចំនួន ០៤ខ្នង និងរន្ទះបាញ់ងាប់សត្វគោចំនួន ០២ក្បាល

ខេត្តកំពង់ឆ្នាំង៖ 
ផ្ទះ៤ខ្នងប៉ើងតំបូលនិងរោងចិញ្ចឹមមាន់ដួលរលំនិងសត្វគោ២ក្បាលបានត្រូវរន្ទះបាញ់បណ្តាលអោយស្លាប់នៅក្នុងហេតុការគ្រោះធម្មជាតិភ្លៀងខ្យល់កន្ត្រាក់ផ្គរន្ទះ ។ហេតុការខាងលើនេះបានកើតឡើង ល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ម្សិក នៅស្រុក រិបូណ៍និងស្រុកកំពង់ត្រឡាចនិងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ។



ដោយឡែកនៅស្រុកបរិបូណ៍ភ្លៀងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំផ្ទះចំនួន ១ខ្នង នៅភូមិត្រពាំងពោធិ៍ ឃុំខុនរ៉ង។ ភ្លៀងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន ០៤ខ្នង និងរលំរោងមាន់០១ ទំហំ ៤ × 6 ម៉ែត្រ នៅភូមិស្រែប្រិយ៍ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច។ មួយករណីរន្ទះបាញ់ បណ្ដាលឱ្យងាប់សត្វគោចំនួន ០២ក្បាល នៅចំណុចត្រពាំងគោកស្លឹក ភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង។គ្រោះធម្មជាតិទាំងទាំង៣ស្រុកខាងលើនេះ មិនបណ្ដាលឱ្យរងគ្រោះដល់មនុស្សនោះទេ ៕