About Me

header ads

តារាសម្តែង ស្រីលាភ កំពុងមានសុភមង្គលក្នុងគម្រប់ខួប ១ ឆ្នាំរបស់កូនស្រី នៅលើទឹកដីអាមេរិក

តារាសម្ដែង ស្រីលាភ ដែលបានផ្លាស់ទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិកក្រោយរៀបការជាមួយនឹងស្វាមីរួច រយៈពេល ១ ឆ្នាំ ៧ ខែហើយ ដែលបច្ចុប្បន្ននេះកំពុងតែមានសុភមង្គលក្នុងចំណងដៃកូនស្រីដ៏គូរឱ្យស្រលាញ់ម្នាក់។ មកកាន់ឆ្នាំ២០២០ នេះ កូនស្រីតូចរបស់ ស្រីលាភ កើនអាយុគម្រប់មួយឆ្នាំហើយ ដោយតារាសម្តែងស្រីរូបនេះ បានរៀបចំពិធីខួបកំណើតសាមញ្ញមួយ មានអ្នកចូលរួមអបអរ តែក្រុមគ្រួសារប៉ុណ្ណោះ។




ប្រិយមិត្តមហាជនពិតជាបានឃើញពីសុភមង្គល និងភាពរីករាយរបស់តារាសម្តែង ស្រីលាភ បន្ទាប់ពីនាងសម្រេចចិត្តបោះបង់អាជីពសិល្បៈ ដោយចំណាយពេលរស់នៅលើទឹកដីសហរដ្ឋអាមេរិក ជាមួយក្រុមគ្រួសាររបស់នាង។ គួរបញ្ជាក់ថា តារាសម្តែងដែលមានរូបសម្រស់ស្រស់ស្អាត ស្រីលាភ មានឈ្មោះដើមថា រ៉ូ ចាន់ដារ៉ា បានសម្រេចចូលរោងការជាមួយនឹងបុរសសង្ហាជាអ្នកជំនួញម្នាក់ នៅឆ្នាំ២០១៨ និងមានកូនស្រីម្នាក់ឈ្មោះ Kendall ជាចំណងដៃក្រោយរៀបការ។