About Me

header ads

រយះពេល៨ថ្ងៃប្រជាពលរដ្ឋសម្រុកយករថយន្តមកឆៀក៨៨៩គ្រឿងនៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋនិងអាជីវករដែលជាម្ចាស់រថយន្តនាំគ្នារថយន្តមកឆៀកយ៉ាងច្រើនបន្តកន្ទុយគ្នានៅក្រុងស្វាយរៀងហើយបើគិតចាប់ពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ ពោលគឺ៨ថ្ងៃប់ណ្ណោះ មានរថយន្តធ្វើឆៀករួចចំនួន៨៨៩គ្រឿងគឺមានទាំងយានយន្តធុនរតូច ធំនិងរថយន្តដឹកកម្មករផងដែរ។




បើតាមលោក ព្រំ ផូ ប្រធានការិយាល័យបច្ចេកទេសយានយន្តមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តស្វាយរៀងបានឲ្យដឹងថា មកដល់រសៀលថ្ងៃទី១២ ខែឧសភានេះ មានយានយន្តតូចធំដែលបានត្រួតពិនិត្យបច្ចេកទេស(ឆៀក)រួចចំនួន៨៨៩គ្រឿង។ លោក ព្រំ ផូ បានបន្តទៀតថា ដោយយានយន្តដែលមកពិនិត្យបច្ចេកទេសនេះ គឺមានមកពីខេត្តព្រៃវែង ខេត្តត្បូងឃ្មុំនិងខេត្តស្វាយរៀង ក្នុងមួយថ្ងៃជាមធ្យមត្រួតពិនិត្យបានចាប់ពី៨០គ្រឿងទៅ១២០គ្រឿងបើប្រពន្ធ័គ្រប់គ្រងគ្មានបញ្ហា។



លោកបានបញ្ជាក់ថា ដោយមានរថយន្តនៅតែសម្រុកមកធ្វើឆៀកច្រើននៅឡើយទើបសម្រេចនៅត្រួតពិនិត្យបច្ចេកទេសយានយន្តនេះរហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ទើបបញ្ចប់នៅស្វាយរៀង។ នៅថ្ងៃទី១៦ ខែឧសភា ត្រូវដាក់ស្ថានីត្រួតពិនិត្យបច្ចេកទេសយានយន្តនៅខេត្តស្វាយរៀងរយៈពេលមួយសប្តាហ៍និងបន្តទៅត្រួតពិនិត្យនៅខេត្តត្បូងឃ្មុំមួយសប្តាហ៌សូមមហាជាមេត្តាជ្រាប៕