About Me

header ads

នគរបាលចោមចៅទី៣ចាប់ខ្លួនមហាចោរលួចមិនរេីសមុខម្នាក់យកមកសាកសួរ

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ដែលគេដាក់រហ័សមានថាមហាចោរលួចមិនរេីសមុខប្រទះអីលួចហ្នឹងត្រូវបាននគរបាលរដ្ឋបានចោមចៅទី៣ធ្វេីការចុះបង្ក្រាបនាំយកទៅធ្វេីការសាកសួរ​ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៨​ ខែឧសភា​ ឆ្នាំ២០២០​ នៅក្នុងវត្តសុភាឃួន​ ស្ថិតក្នុងភូមិព្រៃទា​ សង្កាត់ចោចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​។



ជនសង្ស័យឈ្មោះ​ ស្រ៊ុន​ ចិត្រា​  ភេទប្រុសអាយុ២០ឆ្នាំ​ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ​ មានស្រុកកំណេីតនៅខេត្ត ក្រចេះ។ តាមលោកថេង​ កុសល​ នាយប៉ុស្តិ៍នគរបាលរដ្ឋបានចោមចៅទី៣​ បានប្រាប់ឱ្យដឹងថា​ មុនឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យខាងលេី​ មានប្រជាពលរដ្ឋល្អបានរាយការណ៍ថា​៖​  មានជនសង្ស័យដេីរលួចទ្រព្យសម្បត្តិអ្នកភូមិរាល់ថ្ងៃ​ ទោះរបស់មានតម្លៃរឺកីមិនមានតម្លៃទេ​  គឺប្រទះអីលួចហ្នឹង​ធ្វេីឱ្យប្រជាពលរដ្ឋក្តៅក្រហាយលែងហ៊ានទុកឆ្នាំបាយនិងខោអាវវែងខ្លីខាងក្រៅផ្ទះ។


លោកបានបន្តថា​ បន្ទាប់ពីទទួលដំណឹងភ្លាមលោកបានដឹកនាំកម្លាំងចុះទៅធ្វេីការឃាត់ខ្លួនយកមកធ្វេីការសាងសួរតែម្តង។ នៅមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាធ្លាប់ធ្វេីសកម្មភាពលួចពិតប្រកដមែន​ ហេីយធ្លាប់ប្រេីប្រាស់ថ្នាំញៀនអស់រយះពេល៦ឆ្នាំ​ និងធ្លាប់សមត្ថកិច្ចចាប់ខ្លួន៣ដល់មកហេីយ ។ បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមច្បាប់ ៕