About Me

header ads

ម្ចាស់រថយន្តសម្រុកនាំគ្នាយករថយន្តមកធ្វើការត្រួតពិនិត្យលក្ខណបច្ចេកទេស ក្រោយពីច្បាប់បានរឹតបន្តឹង

ព្រះវិហារៈ ម្ចាស់រថយន្តធំ-តូចជាច្រើនគ្រឿងបាននាំគ្នាសម្រុកយករថយន្តរបស់ខ្លួនមកធ្វើការត្រួតពិនិត្យលក្ខណបច្ចេកទេស (ឆៀក) ខណៈដែលអនុក្រឹត្យលេខ៣៩ អនក្រ. បក ត្រង់ជំពូកទី៣ មាត្រា៧ថ្មី ចំណុចទី៤ បានបញ្ជាក់ថា ត្រូវពិន័យអ្នកបើកបររថយន្តធុន ស្រាល ទឹកប្រាក់ចំនួន ១៨០, ០០០រៀល និងអ្នកបើកបររថយន្តធន់ធ្ងន់ទឹកប្រាក់ចំនួន ៣៧៥,០០០រៀល ចំពោះអំពើល្មើសបើកបរដោយគ្មានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ត ឬប្រើ វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈ បច្ចេកទេស ហួសសុពលភាពរឺមិនបានធ្វើ។



បើតាមការបញ្ជាក់ពីលោក សំលាងទ្រី ប្រធានមន្ទីសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះវិហារ នាព្រឹកថ្ងៃ ទី៧ ខែឧសភា ឆ្នាំ២០២០២០ថា រយៈពេល៥ថ្ងៃ ពីថ្ងៃទី១ ដល់ថ្ងៃ៥ឧសភា មានរថយន្តតូចធំចូលមកធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសមានចំនួន២៥៩គ្រឿង ការងារផ្ដល់លិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មចំនួន៦០គ្រឿង ហើយចាប់ពីថ្ងៃទី៥នេះទៅមន្ទីនៅតែរងចាំទទួលធ្វើការងារជាប្រចាំដដែល។



ហើយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានកំណត់ខណៈការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ ផ្លូវគោកនេះផងដែរ  ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ៕