About Me

header ads

បុរសជាជាងផ្សាដែកម្នាក់ឆក់ចរន្តអគ្គឺសនីស្លាប់

កណ្តាល ៖ បុរសជាជាងផ្សាដែកម្នាក់បានស្លាប់ បន្ទាប់ពីឆក់ចរន្តអគ្គឺសនី ខណៈកំពុងផ្សាដែករន្ទា បង្កការភ្ញាក់ផ្អើល នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១និង១០នាទីរសៀលនៅចំណុច ផ្ទះកំពុងសាងសង់របស់ឈ្មោះស៊ុ សុខ ភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។




ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ សារ៉ន រតនៈ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ
មុខរបរកម្មករសំណង់ទីលំនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
វត្ថុតាងបន្សល់មានខ្សែភ្លើង០១ខ្សែប្រវែង១០ម៉ែត្រនិង២-ម៉ូទរ័ស្វាន ចំនួនមួយ។ប៉ូលិសបន្តថា ដំបូងជនរងគ្រោះបានរាយខ្សែភ្លើងភ្ជាប់ចរន្តចេញពីព្រីក្នុងផ្ទះដែលកំពុងសាងសង់ មកក្រៅដើម្បីស្វានវីស តម្លើងរន្ទាបូកជញ្ជាំងផ្ទះ ។ពេលនោះជនរងគ្រោះបានជាន់លើរន្ទាបណ្តាលឱ្យគៀបខ្សែភ្លើងដាច់រលាត់ក៏មានចរន្តឆ្លងមកដែកថ្នាំងអំពៅធ្វើរនូតរន្ទាបានបណ្ដាលឱ្យឆក់ជនរងគ្រោះ ។



ភ្លាមនោះឈ្មោះយ៉ន់ ចំរើន ដែលជាមេម៉ៅការបូកជញ្ជាំងផ្ទះនោះឃើញនិងបានឮសំឡេងជនរងគ្រោះស្រែកតិចៗថាឆក់ ក៏ស្រែកឱ្យឈ្មោះរុយ ជាកម្មករសំណង់ជាមួយគ្នាទៅដកខ្សែភ្លើងចេញពីព្រីហើយស្ទុះចុះពីលើរន្ទាជាន់ខាងលើ មកលើកជនរងគ្រោះពីលើរន្ទាចុះមកដីនាំគ្នា ធ្វើចលនាបេះដូងសង្គ្រោះនិង យកដីខ្សាច់មកកប់ត្រឹមពោះមកជើងតែជនរងគ្រោះនៅតែមិនដឹងខ្លួន គឺស្លាប់បាត់ទៅហើយ ។


បន្ទាប់ពីសមត្ថកិច្ចពិនិត្យសាកសពរួចបានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារឆក់ចរន្តអគ្គិសនី។ក្រោយពីពិនិត្យបានប្រគល់សាកសពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕