About Me

header ads

សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំសម្ភារៈចុះពិនិត្យណែនាំ

ខេត្តកំពង់ស្ពឺ៖ កាលពី ថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ ២០២០ នេះសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំហៅកាត់ថា( ក.ប.ប ) ខេត្តកំពង់ស្ពឺ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យ អង្កេត តាមដាន ហាងលក់ទំនិញ  នៅទីផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់  ជាលទ្ធផលបង្ហាញថា ÷ តម្លៃម៉ាស់ មានការចុះថ្លៃ តែទឹកលាងដៃសម្លាប់មេរោគ គឺមិនមានការចុះ ឬ ឡេីងថ្លៃឡេីយ ។ តម្លៃប្រេងឥន្ធនៈគឺគោរពទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួង តែនៅតាមបណ្តាស្រុកមួយចំនួនមានការលក់ក្នុងតម្លៃទាបជាង ។ ហើយបានពន្យល់ណែនាំអំពីការដាក់តាំងលក់នូវទំនិញដែលមានអនុលោមភាព ។
 

មន្ត្រីជំនាញសាខា(ក.ប.ប)ខេត្តបានចុះអប់រំណែនាំប្រជាពលរដ្ឋ និងក្រុមអាជីវករនៅគ្រប់ទីប្រជុំជនសំខាន់ៗក្នុងទូទាំងខេត្តកំពង់ស្ពឺ ដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់នោះបានយល់ដឹងកាន់តែច្បាស់ បន្ថែមទៀតអំពីផលប៉ះពាល់ ពីផលិតផលឬគ្រឿងឧបភោគ បរិភោគមួយចំនួនគ្មានអនាម័យ គ្មានប្រភព ហួសកាលបរិច្ឆេទប្រើប្រាស់ជាមួយគ្នានោះផងដែរមន្ត្រីជំនាញបានអប់រំណែនាំដល់ក្រុមអាជីវករទាំងអស់ ត្រូវរៀបចំមុខទំនិញទៅតាមមុខទំនិញនីមួយៗ ឲ្យបានត្រឹមត្រូវ ហើយបោសជូតទីតាំងលក់ដូរឲ្យបានស្អាតជាប្រចាំ។ ចៀសវាងឲ្យបាននូវភាព កខ្វក់ហើយពេលអតិថិជនទិញយកទៅប្រើប្រាស់ ឬបរិភោគធ្វើឲ្យខូចសុខភាព ព្រមទាំងចូលរួមសម្អាតខ្លួនប្រាណ ដោយលាងដៃជាមួយសាប៊ូ អាល់កុល ឲ្យបានញឹកញាប់ចូលរួមទប់ស្កាត់ជំងឺឆ្លងកូរវិត-១៩នៅតាមបណ្ដាសហគមន៍ភូមិ ឃុំរបស់យើងដែលកំពុងរស់នៅផងដែរ៕





ប៊ុន ធឿន