About Me

header ads

នគរបាលខណ្ឌព្រែកព្នៅសង្ស័យស្រវឹងស្រាជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នជ្រុលបុកកង់បីរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីនគរបាលខណ្ឌព្រែកព្នៅបានជិះម៉ូតូមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនសង្ស័យស្រវឹងស្រាបានរ៉េចង្កូតទៅបុកជាមួយរ៉ឺម៉កម៉ូតូកង់បីឥណ្ឌាបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនភ្លាមៗ។




ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង០៥នាទីយប់ថ្ងៃទី០៧ខែឧសភាឆ្នាំ២០២០តាមបណ្តោយផ្លូវលេខ៦៨នៅចំណុចមុខនឹងអគ្គីសនីកម្ពុជាស្ថិតនៅក្នុងសង្កាត់ទួលសង្កទី១ ខណ្ឌឬស្សីកែវ។


តាមព័ត៌មានពីអ្នកបើកម៉ូតូកង់បីបានឲ្យកាដឹងថាមុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីនគរបាលនៅខណ្ឌព្រែកព្នៅបានបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្តុបពីពណ៌សពាក់ស្លាកលេខភ្នំពេញ1HC-5451តាមបណ្តោយផ្លូវលេខ៦៨ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនដោយខ្វះការប្រុងប្រយ័ត្នបានរ៉េចង្កូតទៅបុកចំរ៉ឺម៉កមូតូកង់បីឥណ្ឌពណ៌សពាក់ស្លាកលេខភ្នំពេញ1HU-6548បើកបរតាមបណ្តោយផ្លូវលេខ៦៨ក្នុងទិសដៅពីលិចទៅកើតបញ្ច្រាសទិសគ្នាចំពេញទំហឹងបណ្តាលឲ្យដួលសន្លប់ស្តូកស្តឹងត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗចំណែកម៉ូតូបង្ករងការខូចខាតផ្នែកខាងស្តាំនិងរ៉ឺម៉កកង់បីឥណ្ឌាកំពិតពីមុខផ្នែកខាងស្តាំរងការខូចខាតដូចគ្នា។


តាមម្ចាស់កង់បីបានបញ្ជាក់ប្រាប់ថា អ្នកជិះម៉ូតូបង្កជាមន្ត្រីនគរបាលខណ្ឌព្រែកព្នៅ ជិះម៉ូតូក្នុងស្ថានភាពស្រវឹងស្រាទើបបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍បែបនេះកើតឡើងបាន។
ក្រោយពេលកើតហេតុខាងលើនេះម៉ូតូនឹងម៉ូតូនឹងកង់បីឥណ្ឌាត្រូវបានសមត្ថកិច្ចធ្វើការវាសវែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយជាបន្តតាមច្បាប់ ៕