About Me

header ads

នគរបាលឃាត់ខ្លនជនសង្ស័យ២នាក់ដកហូតសំភារះកាច់សោ.កម៉ូតូមួយឈុត

ភ្នំពេញ​៖​ ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យធ្វេីការឃាត់ខ្លួនដកហូតសោអក្សតេសម្រាប់កាច់សោ.កម៉ូតូមួយឈុត។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨​ ខែឧសភា​ ឆ្នាំ២០២០​ នៅចំណុចផ្លូវបេតុង​ សង្កាត់បឹងទំពុនទី២​ ខណ្ឌមានជ័យ។



ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ ឃាត់​ខ្លួន​ មាន​ឈ្មោះ​  អាឡុង​ ភេទ​ប្រុស​ អាយុ​២៥ឆ្នាំ​  មុខ​របរ​មិន​ពិត​ប្រាកដ​ ស្នាក់ការ​ សង្កាត់​បឹង​ទំពុន​២​ ខណ្ឌ​មាន​ជ័យ​  ចំណែក​ម្នាក់​ទៀត​ មាន​ឈ្មោះ​ ពន្លឺ​   ភេទប្រុសអាយុ​១៩ឆ្នាំ​ មុខរបរ​ មិន​ពិត​ប្រាកដ​ ស្នាក់ការ​មិន​ពិត​ប្រាកដ​  ។


តាមសម្តីសមត្ថកិច្ចបានឱ្យដឹងថា​ មុនពេលកតហេតុកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យបានចុះល្បាតក្នុងមូលដ្ឋានពួនស្ទាក់បទល្មេីស​ លុះមកដល់ចំណុចកេីតហេតុក៏ប្រទះឃេីញជនសង្ស័យដេីរថ្មេីជេីងដោយមានការសង្ស័យក៏ហៅសួរនាំនិងសុំធ្វេីការឆែកឆេ​ ក៏រកឃេីញដែកអក្សតេ​ សម្រាប់កាច់សោ.កម៉ូតូមួយឈុត​ ទេីបធ្វេីការឃាត់ខ្លួនតែម្តង។


បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វេីការឃុំខ្លួនបណ្ណោះអាសន្នរងចាំបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការតាមច្បាប់ ៕