About Me

header ads

ស្លាប់ម្នាក់របួសធ្ងន់២នាក់ដោយសារជិះម៉ូតូបុកសត្វក្របីដើរឆ្លងថ្នល់!

ស្ទឹងត្រែងៈ យុវជនម្នាក់បានស្លាប់ភ្លាមៗនិងយុវជន២នាក់ទៀតបានរងរបួសធ្ងន់ខណៈជិះម៉ូតូលឿនទៅបុកនឹងសត្វក្របីដែលកំពុងដើរឆ្លងផ្លូវកាលយប់ថ្ងៃទី០៤ខែឧសភា២០១២០ស្ថិតនៅលើដងផ្លូវជាតិលេខ៩ចំណុចអូរផ្អៀងក្នុងភូមិ ថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង
សមត្ថកិច្ចបានអោយដឹងថាជនរងដែលបានស្លាប់មានឈ្មោះ ធារ៉ា ភេទ ប្រុស អាយុប្រហែល២០ឆ្នាំជនជាតិខ្មែរមុខរបរកសិករ និងជនរងគ្រោះ២នាក់ទៀតជាអ្នករួមដំណើរមាន១.ឈ្មោះ អឿន សុខា ភេទប្រុសអាយុ១៨ឆ្នាំរងបួសធ្ងន់ ២.ឈ្មោះឌាំង ភេទប្រុស អាយុ១៨ឆ្នាំ រងរបួសធ្ងន់  អ្នកទាំង៣នៅរស់នៅភូមិចំការលើឃុំចំការលើស្រុកថាបរិវ៉ាត់ខេត្តស្ទឹងត្រែង។



សមត្ថកិច្ចបញ្ជាក់ថាជនរងគ្រោះទាំង៣នាក់បានជិះម៉ូតូម៉ាកវ៉េវពណ៍ខៀវគ្មានស្លាកលេខគ្មានពាក់មួកសុវត្ថិភាពក្នុងទិសដៅពីជើងទៅត្បូង បានទៅបុកនិងសត្វក្របីដែលកំពុងដើរឆ្លងផ្លូវទើបបណ្តាលអោយយុវជនជាតៃកុងម្នាក់បានស្លាប់ភា្លមៗនៅនិងកន្លែងកើតហេតុនិងយុវជន២នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកខេត្តស្ទឹងត្រែងរីឯសត្វក្របីក៏បានរងបួសធ្ងន់ដូចគ្នាផងដែរ។



ក្រោយកើតហេតុសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅបុណ្យតាមប្រពៃណី។