About Me

header ads

គណកម្មការសមាគមមូលនិធិទ្រទ្រង់សហគមន៍កម្ពុជា ប្រគល់មូលនិធិជូនគ្រួសារសពលើកទី២ជាង៦លានរៀលសរុប២១,៥៨២,៤០០រៀល

 ខេត្តប៉ៃលិន ៖ គណកម្មការ សមាគមមូលនិធិទ្រទ្រង់សហគមន៍កម្ពុជា សាខាខេត្តប៉ៃលិន បានធ្វើការប្រគល់ថវិកាមូលនិធិ ដែលប្រមូលបានពីសមាជិកទូទាំងប្រទេសកម្ពុជា យកទៅចែកជូនគ្រួសារសពស្រ្តីវ័យចំណាស់ម្នាក់ ដែលបានទទួលមរណភាព កាលពី១ខែមុន ដោយរោគាពាធ ខណ:គាត់បានចូលជាសមាជិកសមាគម បានត្រឹមតែរយ:ពេល៧ខែប៉ុណ្ណោះ ក៏ឈឺស្លាប់តែម្តង ។
  ហេតុការណ៍ប្រគល់មូលនិធិសមាគមទ្រទ្រង់សហគមន៍កម្ពុជានេះ បានធ្វើឡើងកាលពីវេលាម៉ោង១០ និង៥០នាទីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅក្នុងមុខបរិវេណធនាគារប្រៃស ណីយ៍កម្ពុជា ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

  សូមបញ្ជាក់ថា លោកយាយ ជ័យ ហួត អាយុ៦៦ឆ្នាំ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានទទួលមរណភាពកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ដោយទទួលបានថវិកា មូលនិធិលើកទី១.កាលពីថ្ងៃទី១៤ មេសា ២០២០ ចំនួន១៥លានរៀល ក្នុងចំ ណោមថវិការសរុបចំនួន២១,៥៨២,៤០០រៀល ។ ហើយបានទទួលបានថវិកាជាលើកទី២ ចំនួន៦,៥៨២,៤០០រៀលនៅក្នុងធនាគារប្រៃសណីយ៍កម្ពុជា ។

  លោក មាន លាភ ប្រធានស្តីទីសមាគម ទ្រទ្រង់សហគមន៍កម្ពុជា សាខាខេត្តប៉ៃលិន បានរៀ បរាប់ឱ្យដឹងថា សមាគមនេះ ត្រូវបានបង្កើតឡើង ចាប់តាំងពីឆ្នាំ២០១៥ មកម្លេះ ដោយរត់ច្បាប់ចេ ញពីក្រសួងមហាផ្ទៃ ហើយមានប្រព័ន្ធការងារច្បាស់លាស់ មានទីប្រឹក្សា ប្រធានកិត្តិយស ប្រធាន ក្រុមប្រឹក្សាភិបាល មេធាវី ប្រធានតំបន់ គណ:កម្មការរាជធានី/ខេត្ត,គណ:កម្មការ ក្រុង/ស្រុក/ខណ្ឌ គណ:កម្មការឃុំ/សង្កាត់ និងភូមិផងដែរ ។ លោកបន្តទៀតថា ទស្សនវិស័យ គឺចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាព សុខមានភាព ប្រជាពលរដ្ឋកម្ពុជា ឱ្យកាន់តែមានជីវភាពធូរធាប្រសើរឡើង និងកាត់បន្ថយភាពក្រីក្រ តាមរយ:គម្រោងចំនួន៤គឺ៖ ទី១. ក.កើត (សម្រាលកូន) ទី២. ក.ការ (អាពាហ៍ពិពាហ៍) ទី៣. ក.កប់ (មរណភាព) និងទី៤. សង្រ្គោះបន្ទាន់ ។ លោកបញ្ជាក់ថា សមាគមនេះ មិនធ្វើនយោបាយ មិនបម្រើនិន្នាការគណបក្សណាមួយឡើយ ក៏មិនប្រកាន់ជំនឿសា សនាដែរ ដោយគោលដៅបង្កើតសមាជិកឱ្យបាន១០ម៉ឺននាក់ ហើយសមាជិកម្នាក់ៗចូលរួមមូលនិធិមរណភាពត្រឹមតែចំនួន១០០០រៀល ប្រមូលទូទាំងប្រទេស ស្មើនឹង១០០លានរៀល ។ លោកបន្ថែ មថា ពេលប្រមូលបាន១០០លានរៀល ប្រើទៅលើ ២គម្រោងគឺ៖ ទី១. ប្រគល់ជូនសមាជិកមរណភាពចំនួន៨០លានរៀល និង២០លានរៀល ទុកសម្រាប់ផ្នែករដ្ឋបាល ។ ចំពោះថវិកាចំនួន៨០លា នរៀលនេះ ត្រូវប្រគល់ជូនគ្រួសារសពលើកទី១. ចំនួន១៥លានរៀល និងលើកទី២. ចំនួន៦៥លានរៀល បន្ទាប់ពីក្រុមគ្រួសារធ្វើបុណ្យសពរួចរាល់ ។

  លោកបញ្ជាក់បន្ថែមទៀតថា ដើម្បីអាចចុះឈ្មោះចូលជាសមាជិកសមាគម បានត្រូវមានអាយុចាប់ពី១៨ឆ្នាំ-៧៥ឆ្នាំ បើសុខភាពល្អ គ្រប់លក្ខខណ្ឌ ក្នុងរយ:ពេល១៨០ថ្ងៃប៉ុណ្ណោះ (៦ខែ) ។ ប៉ុន្តែ បើសិនជាមានជម្ងឺ៩មុខ ដូចជា ៖ ជម្ងឺអេដស៍ មហារីក ជម្ងឺថ្លើម គីស ជម្ងឺបេះដូង លើសឈាម ទឹកនោមផ្អែម និងសរសៃប្រសាទ គ្រប់លក្ខខណ្ឌ ក្នុងរយ:ពេល៣៦៥ថ្ងៃ ។ អ្នកនោះ ត្រូវមាន សៀវ ភៅគ្រួសារ ឬសៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ និងរូបថត ៤x៦ ចំនួន៣សន្លឹក ។ ត្រូវចូលរួម មូលនិធិតម្កល់នៅក្នុងធនាគារចំនួន៦៤ម៉ឺនរៀល បង់តែម្តង មួយជីវិត ។

រហូតមកដល់ពេលនេះ សមាគមមូលនិធិទ្រទ្រង់សហគមន៍កម្ពុជា មានសាខាគ្រប់២៥ខេត្តក្រុង ទូទាំងប្រទេសកម្ពុជាហើយ ដោយមានទីស្នាក់ការធំ រាជធានីភ្នំពេញ ។ រីឯសមាជិកចូលរួមទូទាំងប្រទេសកើនឡើង រហូតដល់ជាង២០០០០នាក់ហើយ និងមានសមាជិកចូលរួមក្នុងខេត្តប៉ៃលិន ទើបតែបានចំនួន៣១៥នាក់ផងដែរ ។ ទោះបីជាយ៉ាងណា លោកក៏សង្ឃឹមដែរថា នឹងមានសមាជិក ចូលរួមរហូតដល់គ្រប់ចំនួន១០ម៉ឺននាក់ នៅឆ្នាំក្រោយៗទៀត ទូទាំងប្រទេសផងដែរ ។

ចំណែកក្រុមគ្រួសារសពលោកយាយ ជ័យ ហួត បានឱ្យដឹងថា ដំបូងអត់មាននរណាម្នាក់ក្នុងគ្រួសារនេះ ជឿជាក់ទៅលើសមាគមន៍នោះឡើយ ដោយលោកយាយចូលជាសមាជិកតែម្នាក់ឯងប៉ុណ្ណោះ ។ ប៉ុន្តែ ក្រោយពីគាត់ បានទទួលមរណភាព ហើយឃើញខាងគណកម្មការ សមាគមយកថវិកាទៅផ្តល់ជូនក៏មានការភ្ញាក់ផ្អើលតែម្តង ដោយម្នាក់ៗចុះឈ្មោះចូលជាសមាជិកបន្ថែមទៀត ផងដែរ ។ ពួកគាត់ ក៏សូមជូនពរឱ្យសមាគមមូលនិធិទ្រទ្រង់សហគមន៍កម្ពុជា បានដំណើរការទៅមុខ យ៉ាងរលូន ពោលគឺឱ្យមានសមាជិកចូលរួមកាន់តែច្រើនឡើងៗ រហូតដល់រាប់លាននាក់ ដើម្បីជួយសម្រួលដល់ការខ្វះខាតរបស់ប្រជាពលរដ្ឋ ទូទាំងប្រទេសផងដែរ ។ សូមបញ្ជាក់ថារហូតមកដល់ខែឧសភា ឆ្នាំ២០២០នេះ ថវិកាសមគមដែលប្រមូល ដើម្បីចូលរួមបុណ្យសពកើនឡើងរហូតដល់ជាង២៧លានរៀលហើយ ៕
ដោយ ៖ នីយ៉ា