About Me

header ads

សោម វិច្ឆ័យ ប្រាប់ហេតុផលមួយធ្វើឲ្យខ្លួនថមថយកម្លាំងខ្លាំងពេកវាយវគ្គ ផ្តាច់ព្រ័ត្រជាមួយ រិន សារ័ត្ន

សោម វិច្ឆ័យ ប្រាប់ហេតុផលមួយធ្វើឲ្យខ្លួនថមថយកម្លាំងខ្លាំងពេកវាយវគ្គ
ផ្តាច់ព្រ័ត្រជាមួយ រិន សារ័ត្ន 

កម្មវិធីប្រដាល់ TV5 Knock Out Series by K-Cement រដូវកាលទី៧ ទើបតែបញ្ចប់ទៅថ្មីៗកាលពីសប្តាហ៍មុន ជ័យលាភីលេខ១ បានទៅលើកីឡាករ រិន សារ័ត្ន ខណៈដែល សោម វិច្ឆ័យ បានត្រឹមរងជើងឯកប៉ុណ្ណោះ។ យ៉ាងណាមិញ ក្រោយចុះពីសង្វៀនវិញ អ្នកប្រដាល់វ័យក្មេងរូបនោះបានប្រាប់ក្រុមការងារព័ត៌មានកីឡាប៉ុស្តិ៍លេខ៥ថា មូលហេតុុដែលធ្វើឲ្យខ្លួនថមថយកម្លាំងខ្លាំងនៅទឹកទី២ និងទឹកទី៣ គឺដោយសារនៅថ្ងៃប្រកួតនោះខ្លួនឈឺពោះរាកច្រើនពេកទើបធ្វើឲ្យខ្សោះជាតិទឹកក្នុងខ្លួន ទោះបីជាខំផឹកទឹកបំពេញវិញក៏មិនបានគ្រប់គ្រាន់ដែរ។


វិច្ឆ័យក៏មិនដឹងមូលហេតុដែលធ្វើឲ្យខ្លួនរាកនេះដែរ ពីព្រោះខំតមចំណីថែទាំសុខភាពដើម្បីឡើងប្រកួត ប៉ុន្តែមិនស្មានមានរឿងបែបនេះកើតឡើងសោះ។ ទោះយ៉ាងនេះក្តី វិច្ឆ័យ មិនបានយករឿងនេះធ្វើជាលេសលុបលាងភាពបរាជ័យរបស់ខ្លួនឡើយដោយគេព្រមទទួលស្គាល់ថាខ្លួនសក្កិសមនឹងចាញ់មែន ហើយ រិន សារ័ត្ន គឺជាជើងខ្លាំងម្នាក់ដែលសក្កិសមនឹងគ្រងជើងឯកក្នុងកម្មវិធីដ៏ធំមួយនេះ។


សូមបញ្ជាក់ឡើងវិញថា កម្មវិធី Knock Out Series by K-Cement រដូវកាលទី៧ លើប្រភេទទម្ងន់ ៦៣គីឡូក្រាមកន្លះ ម្ចាស់ជ័យលាភី១ បានទឹកប្រាក់ ៤ពាន់ដុល្លារបានទៅលើកីឡាករ រិន សារ័ត្ន ហើយចំណាត់ថ្នាក់លេខ២ និងទឹកប្រាក់ ២ពាន់ដុល្លារបានទៅលើ សោម វិច្ឆ័យ និងចំណាត់ថ្នាក់លេខ៣ ទឹកប្រាក់ ៧៥០ដុល្លារបានទៅលើកីឡាករ ពុយ វណ្ណៈ ហើយលេខ៤ ទឹកប្រាក់៥០០ដុល្លារបានទៅលើកីឡាករ វែន ហុងជីវង់។