About Me

header ads

បុរសម្នាក់បោះពួយរ៉ឺម៉កចុះស្ពានអាកាសស្ទឹងមានជ័យក្រោមដី ដល់ចំណុច ផ្លូវកោង កាច់ចង្កូតមិនទាន់ទៅបុកខឿនថ្មក្រឡាប់បែកក្បាលរងរបួសសធ្ងន់ខ្លួនឯង

ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលហូរឈាមរងរបួសធ្ងន់ ខណៈដែលរូបគាត់បើកបររ៉ឺម៉កមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនបោះពួយចុះស្ពានអាកាសក្បាលថ្នល់ក្រោមដីលុះដល់ចំណុចផ្លូវកោងកាច់ចង្កូតមិនទាន់ទៅបុកខឿនថ្មក្រឡាប់ និង មិនមានពា ក់មួយសុវត្ថិភាពត្រឹមត្រូវនោះ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១ និង ១៥នាទីថ្ងៃត្រង់ ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២០ នៅចំណុចស្ពានអាកាសស្ទឹងមានជ័យក្រោមដី ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។



តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា អ៊ូក អាយុ ២៦ឆ្នាំ មុខរបរបើកបររ៉ឺម៉ក ដឹកកូនឈើសំរាប់ធ្វើសំណង់ ស្នាក់នៅម្តុំទួលពង្រ ខណ្ឌដង្កោរ។មុនពេលកើតហេតុ បុរសរងគ្រោះបានបើកបររ៉ឺម៉កមួយ គ្រឿងទេដោយមិនមានដឹកអ្វីឡើយ ធ្វើតំណើរពីផ្សារស្ទឹងមានជ័យ ក្នុងបំណងឡើងទៅលើផ្លូវលេខ ២៧១វិញ ដោយ បានបើកបរក្នុងល្បឿនយ៉ាងលឿនចុះទៅក្រោមស្ពានអាកាសស្ទឹងមានជ័យក្រោមដី លុះមកដល់ចំណុចកើតហេតុខាងលើ ដែលជាផ្លូវកោងទំនងជាលឿនពេក កាច់ចង្កូតមិនទាន់ក៏បានទៅបុកខឿនថ្ម ក្រឡាប់បោកក្បាលបណ្តាលអោយ បែកហូរ ឈាមរងរបួសធ្ងន់តែម្តង ដោយមិនមានពាក់មួយសុវត្ថិភាពអោយបានត្រឹមត្រូវឡើយ។



ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ហៅរថយន្តសាមុយរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ក្បែរនោះ មកដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកឯរ៉ឺមកដឹកឈើខាងលើត្រូវបានយកទៅរក្សាទុកនៅ នគរវាលប៉ុស្តិ៍ ស្ទឹងមានជ័យជាបណ្តោះអាសន្នផងដែរ។