About Me

header ads

ទំនិញខូចគុណភាពមួយចំនួនធំត្រូវបានមន្រ្តីជំនាញខេត្តស្វាយរៀង រកឃើញ នៅក្នុងផ្សារដូនស

ខេត្តស្វាយរៀង៖ មន្ត្រី​សាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បានចុះត្រួតពិនិត្យមុខទំនិញនៅផ្សារដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្នុងគោលបំណងស្វែងរកសារធាតុគីមីគ្រែងមានដាក់លើបន្លែត្រីសាច់ គ្រឿងឧបភោគបរិភោគ និងទំនិញខូចគុណភាព និងហួសកាលបរិច្ឆេតប្រើប្រាស់។



បើតាមលោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) បានថ្លែងថា ៖ការចុះត្រួតពិនិត្យនៅផ្សារដូនស ស្ថិតក្នុង ឃុំដូនស ស្រុកស្វាយជ្រំ នាព្រឹកនេះ មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេតប្រើប្រាស់១៦មុខ មានដូចជានំបង្គា ១៥កញ្ចប់ធំ កាហ្វេ៥កញ្ចប់ធំ នំបាញ់ត្រាង២០០កញ្ចប់ ទឹកក្រូចកូកា១០ដបធំ (១ដបស្មើរ ១,៥០លីត្រ) មីស្រួយ៣កេះ ប្រហិតរូបខ្លា២៥កញ្ចប់ ងៀតគោ២កេះធំ ម្សៅបំពងស្រួយ៣០កញ្ចប់ នំចំរុះ៥០ គីឡូក្រាម ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ យកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។




លោក ផឹង និល បានបញ្ជាក់ថា មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងមន្ទីរពាណិជ្ជកម្មខេត្ត និងចុះពិនិត្យមុខទំនិញឲ្យបាន ដូចភ្លៀងរលឹមដើម្បីស្វែងរក សារធាតុ ដែលហាមឃាត់ (សារធាតុគីមី) ខណៈអ្នកបរិភោគហើយអាចប៉ះពាល់ដល់សុខភាព។ សូមឲ្យអាជីវករចូលរួមសហការ ជាមួយមន្ត្រីជំនាញ ក្នុងការចុះត្រួតពិនិត្យទំនិញផ្សេងៗគ្រប់ភេទ នៅតាមទីផ្សារក្នុងខេត្តផងដែរ៕