About Me

header ads

នគរបាលចាប់ខ្លួនជនសង្ស័យ៤នាក់ក្នុងចំណោម៥នាក់ក្រោយដេញធាក់ផ្ដួលប្លន់យកម៉ូតូពីបុរសម្នាក់មិនបានសម្រេច

ខេត្តកណ្ដាល៖កម្លាំងនគរបាលស្រុកអង្គស្នួលបានធ្វើការចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ក្នុងចំណោមគ្នា៥នាក់ក្រោយពេលពួកនេះជិះម៉ូតូ២គ្រឿងធ្វើសកម្មភាពដេញតាមធាក់ផ្ដួលបុរសម្នាក់ប្លន់យកម៉ូតូ១គ្រឿងមិនបានសម្រេចកាលពីវេលាម៉ោង១០និង៤៥នាទីយប់ងៃទី២៧ ខែឧសភា ឆ្នាំ
២០២០ នៅតាមផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិត្រពាំងឈើនាងឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។




ជនសង្ស័យខាងលើមានទី១.ឈ្មោះ គឹម លីន អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ជាមេក្លោង ទើបចេញពីពន្ធនាគារខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ពីបទឆក់ទូរស័ព្ទ។ទី២.ឈ្មោះ យឿន ឌីណា  អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ ទើបចេញពីពន្ធនាគារខេត្តកណ្តាល កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ពីបទ ជួញដូរសារធាតុញៀន។ទី៣.ឈ្មោះសាត សំអាត ហៅជ្រួកអាយុ២០ឆ្នាំ មុខរបរមិនពិត ទី៤.ឈ្មោះស៊ុម ប៊ុនថុល អាយុ១៩ឆ្នាំកម្មកររោងចក្រ អ្នកទាំងនាក់នេះត្រូវចាប់ខ្លួន ហើយមានទីលំនៅក្នុងភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។ទី៥.ឈ្មោះ ស៊ឹម រ៉ាវុធ អាយុ១៤ឆ្នាំ មានទីលំនៅក្នុងជាមួយគ្នាដែររត់គេចខ្លួន។នគរបាលបានដកហូតម៉ូតូម៉ាក អុិចស៊ិនទ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ មានលេខម៉ាស៊ីនលេខ 393484 លេខតួ375266 និងម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AP-7053 លេខតួនិងលេខម៉ាស៊ីន8459082 ដែលម៉ូតូទាំង២គ្រឿងដែលជនសង្ស័យជិះធ្វើសកម្មភាព។ដោយឡែកជនរងគ្រោះឈ្មោះថា  ប៊ុនធឿន អាយុ២៩ឆ្នាំមុខរបរជាសន្តិសុខនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងមានទីលំនៅក្នុងភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។ត្រូវជនសង្ស័យធាក់ប្លន់យកម៉ូតូ១គ្រឿងម៉ូតូម៉ាកHONDA ZOOMER-X ពណ៌ សលាយខ្មៅស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1HU-5860 លេខម៉ាស៊ិន5101154មិនបានសម្រេច។




ប្រភពខាងលើបានបញ្ជាក់បន្ថែមទៀតថា នៅមុនពេលកើតហេតុបុរសរងគ្រោះបានជិះម៉ូតូតែម្នាក់ឯងចេញពីកន្លែងធ្វើការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅផ្ទះលុះពេលទៅដល់ចំណុចភូមិត្រពាំងឈើនាង ឃុំពើកស្រុក អង្គស្នួល ខេត្តកណ្តាល។ ស្រាប់តែជនសង្ស័យទាំង០៥នាក់ ជិះម៉ូតូ០២គ្រឿង ដេញតាមកៀររួចស្រែកសម្លុត ជនរងគ្រោះឲ្យឈប់ ប៉ុន្តែខណៈនោះជនរងគ្រោះមិនព្រមឈប់ឡើយ ហើយក្រុមជនសង្ស័យបានធាក់៣ជើងក្នុងបំណងផ្ដួលម៉ូតូតែមិនបានបណ្ដាលឲ្យជនរងគ្រោះដួលឡើយ។បន្ទាប់មកក្រុមជនសង្ស័យបានជិះម៉ូតូកៀបហើយជនរងគ្រោះនៅតែមិនព្រមឈប់ទៀត ព្រមទាំងបន្ថែមល្បឿនសំដៅទៅឈប់កន្លែងលក់ដូរ២៤ម៉ោងហើយស្រែកឲ្យគេជួយផងៗ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អាជីវករលក់ដូររត់ចេញមកជួយ ទើបជនសង្ស័យនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។ប៉ុន្តែខណៈនោះក្រុមអាជីវករបានស្គាល់ជនសង្ស័យទើបរាយការណ៍ជូននគរបាលព្រហ្មទណ្ឌស្រុកអង្គស្នួល ហើយរហូតមកដល់ថ្ងៃទី២៨ ខែឧសភា កម្លាំងនគរបាលខាងលើចុះទៅចាប់ជនសង្ស័យបានជាបន្តបន្តបន្ទាប់តែម្ដង។ក្រោយពេលចាប់ខ្លួននាំទៅសាកសួរជនសង្ស័យឈ្មោះគឹម លិន ដែលជាមេខ្លោងរួមនិងបក្សពួកបានសារភាពថាពួកខ្លួនពិតជាបានជិះម៉ូតូដេញតាមធាក់ប្លន់ម៉ូតូពីជនរងគ្រោះប្រាកដមែនតែមិនបានសម្រេចហើយត្រូវ នគរបាលឃាត់ខ្លួនបានទៀត៕