About Me

header ads

ការលក់ដូរនៅសងខាងផ្សារលើតាមផ្លូវចូលពេលអត់នគរបាលបាលរៀបចំសណ្ដាប់ធ្នាប់ផ្លូវ តូចចង្អៀតពេលមាននគរបាលរៀបចុះទើបផ្លូវទូលាយ

ខេត្តកំពង់ឆ្នាំង៖ ការលក់ដូរនៅសងខាងផ្សារលើស្ថិតនៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ជារៀងរាល់ថ្ងៃផ្លូវចេញចូលតូចចង្អៀត ដោយសារអ្នកលក់ដូរដាក់ឥវ៉ាន់លក់ដូរហៀរមកលើផ្លូវធ្វើដំណើរ ប៉ុន្តែពេលសមត្ថកិច្ចនគរបាលចុះរៀបសណ្ដាប់ធ្នាប់ គឺតាមផ្លូវចេញចូលទើបបានទូលាយល្អប្រសើរ។

ទាក់ទងនិងបញ្ហានេះ លោកមាសមេងហួតប្រធានការិយាល័យនគរបាលសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី 29 ខែឧសភាឆ្នាំ 2019 នេះក៏បានបញ្ជាក់ថា កន្លងមកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបង្កើតគណៈកម្មការចម្រុះមួយមានអាធរក្រុង ខេត្ត និងនគរបាលសណ្តាប់ធ្នាប់ ក្រុងនិងខេត្ត ដើម្បីធ្វើការរៀបចំសណ្តាប់ធ្នាប់ និងណែនាំដល់អាជីវករលក់ដូរនៅគ្រប់ទីផ្សារក្នុងក្រុងកំពង់ឆ្នាំង ក៏ប៉ុន្តែកម្មភាពរបស់គណៈកម្មាធិការមិនបានធ្វើជាប្រចាំឡើយដោយ សារតែកម្លាំងនគរបាលមានភារកិច្ចច្រើន ។

ដោយឡែករៀងរាល់ថ្ងៃប្រសិនបើនគរបាលមិនចុះរៀបចំសណ្ដាប់ធ្នាប់ទេនោះ គឺអ្នកលក់ដូរនៅសងខាងផ្សារលើបានដាក់ឥវ៉ាន់លក់ហៀរលើដងផ្លូវដដែលដូវវែកចកអញ្ចឹង សមត្ថកិច្ចពិតជាលំបាកណាស់ ។ដូច្នេះសមត្ថកិច្ចនគរបាលសណ្តាប់ធ្នាប់ខេត្ត សំណូមពរដល់អាជីវករដែលលក់ដូរឥវ៉ាន់ធំមេត្តាយ ល់ដឹង និងចូលរួមរក្សាសណ្តាប់ធ្នាប់តាមផ្លូវចេញចូលឲ្យបានល្អប្រសើរ ទើបទីផ្សារយើងមានសោភ័ណភាពល្អ ។

ដោយឡែកសមត្ហថកិច្ចក៏បានព្រមានផងដែរដល់អ្នកលក់ដូរ បើនៅតែមិនស្តាប់ការណែនាំនិងរៀបចំរបស់សមត្ថកិច្ចទេនោះ ថ្ងៃណាមួយសមត្ថកិច្ចនឹងធ្វើការដកហូតយកឥវ៉ាន់លក់ដូរយកទៅធ្វើការផាកពិន័យតាមផ្លូវច្បាប់។

 ចំណែកអ្នករត់ម៉ូតូឌុបនិងអ្នកជិះម៉ូតូចូលផ្សារក៏សូមមេត្តាទុកដាក់ម៉ូតូអោយមានសណ្តាប់ធ្នាប់កុំដាក់២ឬ៣ជួរនាំអោយកកស្ទះផ្លូវ ។ជាមួយគ្នានេះដែរ សមត្ថកិច្ចនគរបាលក៏សំណូមពរផងដែរគណៈកម្មាធិការផ្សារលើមេត្តាជួយរៀបចំអ្នកលក់ដូរឲ្យមានសណ្តាប់ល្អប្រចាំថ្ងៃផង ព្រោះសមត្ថកិច្ចពុំមានពេលវេលាគ្រប់គ្រាន់ក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់ជារៀងរាល់នោះឡើយ ៕

ដោយសុក្ខារិន