About Me

header ads

សមត្ថកិច្ចចុះបង្រ្កាបឃាត់ជនសង្ស័យម្នាក់រួមទាំសារធាតុញៀន ១៥កញ្ចប់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅទី១បានធ្វើការស្រាវជ្រាវទប់ស្កាត់បទល្មើសនៅក្នុងមូលដ្ឋានសង្កាត់របស់ខ្លួនដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ ហើយក៏បានទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋល្អថាមាន បុរសម្នាក់កំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន ខណៈនោះកម្លាំងបានចុះទៅធ្វើការបង្រ្កាបនិងចាប់ខ្លួនបានភ្លាមៗដោយដកហូតបានថ្នាំញៀនមួយចំនួនផងដែរ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៣ រសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនសង្ស័យខាងលើមានឈ្មោះ  មូល ឯម  អាយុ៤១ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ហើយកម្លាំងនគរបាលដកហូតបានថ្នាំញៀនចំនួន១៥កញ្ចប់។

នគរបាលបានប្រាប់ឲ្យដឹងថា នៅមុនពេលចុះបង្ក្រាបកម្លាំងនគរបាលចោមចៅទី១បានធ្វើការស្រាវជ្រាវនិងល្បាតពួនស្ទាក់ទប់ស្កាត់បទល្មើសនៅក្នុងមូលដ្ឋាន ហើយបានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អមកថា នៅទីតាំងខាងលើមានការជួញដូរដោយខុសច្បាប់នៅសារធាតុញៀន។ភ្លាមៗនោះកម្លាំងបានចុះទៅបង្ក្រាបនិងឃាត់បានជនសង្ស័យខាងលើម្នាក់នោះបាន បន្ទាប់មកធ្វើការឆែកឆេររកឃើញថ្នាំញៀនចំនួន១៥កញ្ចប់រួមនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ។

ក្រោយពីការឃាត់ខ្លួនក៏បាននាំជនសង្ស័យរូបនេះទីកាន់ប៉ុស្តិ៍ដើម្បីសាកសួរត្រូវនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនិតិវិធីច្បាប៕