About Me

header ads

ស្រវឹងស្រាជិះម៉ូតូលឿនជ្រុលទៅបុករុឺម៉កដឹកបន្លែពេញទំហឹង របួសធ្ងន់ស្រាល២នាក់

ភ្នំពេញ៖ យុវជនម្នាក់ស្រវឹងស្រាជោគជាំ ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកនិងរុឺម៉កដឹកបន្លែ ពេញទំហឹងបណ្ដាលឲ្យភាគីខាងរុឺម៉ក រងរបួសធ្ងន់ស្រាលពីរនាក់ ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅគ្លីនិកឯងជនភ្លាមៗ ។



ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ១២:០០នាទី រំលងអធ្រាតឈានចូលថ្ងៃទី ១២ខែឧសភាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ ២១៧ ត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។



តាមប្រភពពីអ្នកដែលឃេីញហេតុការណ៍ បានឲ្យដឹងថា ដំបូងឡេីយ គេបានឃេីញ យុវជនម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដា ឌ្រីមសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1J-3739 ធ្វេីដំណេីរយ៉ាងលឿន ទិសដៅ ពីកេីតទៅលិច ក្នុងស្ថានភាពស្រវឹងស្រាជោគជាំ  ខណះមកដល់ចំណុចកេីតហេតុខាងលេី ត្រង់និងចំណុច ច្រមុះជ្រូកស្ទឹងមានជ័យ ក៏ជ្រុលចង្កូតទៅបុកនិងរុឺម៉កដឹកបន្លែមួយគ្រឿង ពាក់ស្លាកលេខ 1G-0824 ធ្វេីដំណេីរពីលិចទៅកេីត ពេញទំហឹង បណ្ដាលឲ្យភាគីខាងរុឺម៉កដឹកបន្លែ រងរបួសធ្ងន់ស្រាល់២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅគ្លីនិកឯកជនភ្លាមៗ ។


ចំណែកម្ចាស់ម៉ូតូបង្ករមិនមានរងរបួសនោះទេ ថែមទាំងដេីរជេរ អ្នកយកព័ត៍មាន និង សមត្ថកិច្ចមូលដ្ឋានដោយពាក្យមិនគួរសមទៀតផង  ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ភ្លាមៗផងដែរ ។


ក្រោយកេីតហេតុ សម្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ក៏បានទាក់ទងទៅខាងជំនាញចរណ៍ ឲ្យចុះមកវាស់វែងយកម៉ូតូ និង រុឺម៉កដឹកបន្លែ ទៅរក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌមាមជ័យ រងចាំដោះស្រាយតាមច្បាប់ ។