About Me

header ads

គួរឲ្យអាសូរ ! ស្រ្តីម្នាក់ជិះម៉ូតូដឹកកូនយកបាយឲ្យប្ដីរអិលដួលធ្លាក់កូនពីលេីស្ពានចូលទឹកទន្លេស្លាប់យ៉ាងអនោចអធម៍

ភ្នំពេញ៖ គួរឲ្យអាសូរ ស្ត្រីម្នាក់បានជិះម៉ូតូដឹកកូនប្រុសនិងប្អូនប្រុស យកបាយទៅឲ្យប្ដីក្នុងការដ្ឋានសាងសង់ស្ពានកោះអន្លង់ចិន ដោយខ្វះការប្រុងប្រយ័ត្នស្រាប់តែរអិលដួលធ្លាក់កូនប្រុស ចូលទៅក្នុងទឹកទន្លេស្លាប់យ៉ាងអនោចអធម៍ ។



ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ៦និង៣០នាទី ល្ងាចថ្ងៃទី ១៩ ខែឧសភាឆ្នាំ២០២០ នៅក្នុងភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ក្មេងដែលស្លាប់មានឈ្មោះ៖ ស្រ៊យ មានហេង អាយុ ២ឆ្នាំកន្លះ ស្នាក់នៅ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។



តាមប្រភពព័ត៍មានពីម្ដាយក្មេងរងគ្រោះ បានរៀបរាប់ទាំងអួលដេីមកថា ដំបូងឡេីយគាត់បានជិះម៉ូតូម៉ាក ហុងដាដ្រីម ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GH-5278 ដឹកកូនប្រុសម្នាក់និងប្អូនប្រុសម្នាក់ទៀត យកបាយទៅឲ្យប្ដីដែលធ្វេីការនៅក្នុងការដ្ឋានសំណង់ សាងសង់ស្ពានកោះអន្លង់ចិន ដូចរាល់ដង តែអកុសលនៅថ្ងៃនេះ ស្រ្តីជាម្ដាយបានជិះម៉ូតូខ្វះការប្រុងប្រយ័ត្ន ចំពេលមេឃកំពុងភ្លៀងហេីយថ្មីៗផង ស្រាប់តែរេចង្កូតរអិលដួល ធ្លាក់កូនប្រុសពីលេីស្ពានបាឡេ(ស្ពានដែក)ជាប់ហ្នឹងស្ពានកោះអន្លង់ជ្រៃ ដែលសាង់សង់ទុកសំរាប់ឲ្យយានយន្តឆ្លងកាត់ ចូលទៅក្នុងទឹកទន្លេស្លាប់យ៉ាងអនោចអធម៍ ។



ភ្លាមៗនោះដែរប្រជាពលរដ្ឋក្បែរនោះ ក៏បាននាំគ្នាជាច្រេីននាក់ ចុះជួយរុករកសពក្មេងប្រុសដែលបានធ្លាកពីលេីស្ពាននោះ អស់រយះពេលជាច្រេីនម៉ោងដែរ តែរកមិនឃេីញ ។ បច្ចុប្បន្នសាកសពក្មេងប្រុសដែលបានធ្លាក់ពីលេីស្ពានបាឡេ(ស្ពានដែក) ជាប់និងស្ពានកោះអន្លង់ចិននោះ នៅមិនទាន់រកឃេីញនៅឡេីយនោះទេ ៕