About Me

header ads

អបអរសាទរ!! តារាថៃលោក Bie ទើបទទួលបានចំណងដៃកូនស្រីម្នាក់ទៀតហើយ

តារាថៃរូបសង្ហាលោក Bie KPN បានក្លាយជាស្វាមីគំរូនៅក្នុងចិត្តមនុស្សស្រីជាច្រើនដោយរមែងហៅលោកថា ជាស្វាមី Goal ពេញៗមាត់ តាមរយៈកាតព្វកិច្ចជាឪពុកដ៏ល្អម្នាក់ និងជាស្វាមីដែលមានការយកចិត្តទុកដាក់ និងមើលថែភរិយាជាទីស្រលាញ់របស់លោកខ្លាំងបំផុត។ ដោយឡែកកាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ មានដំណឹងត្រេកអរមួយសម្រាប់គ្រូសារតូចរបស់លោក Bie ដែលភរិយាលោក អ្នកនាង Gubgib ទើបសម្រាលបានកូនស្រីដ៏គួរឱ្យស្រលាញ់ម្នាក់ទៀតហើយ។
 


ប្រិយមិត្តនៅក្នុងបណ្តាញសង្គមអ៊ីនស្តាក្រាមជាច្រើន បានចូលរួមបង្ហាញក្តីត្រេកអរ និងពេញចិត្តចំពោះការដាក់ឈ្មោះឱ្យកូនស្រីទី២ នេះ ជាមួយនឹងនាមត្រកូលថា Lalina Hsu ដែលមានអត្ថន័យជាភាសាចិន ដោយលោក Bie ជាជនជាតិថៃកាត់ចិនផងដែរ។ គួរបញ្ជាក់ដែរថា តារាចម្រៀង និងជាតារាសម្តែងលោក Bie Kpn បានកំពុងតែទាក់ទាញប្រជាប្រិយភាពនៅប្រទេសចិន យ៉ាងខ្លាំងជាមួយនឹងខ្សែភាពយន្តភាគថ្មីលើកដំបូងរបស់លោកមានចំណងជើងថា មិត្តស្រីរបស់ខ្ញុំជាមនុស្សក្រៅភព កាលពីចុងឆ្នាំ២០១៩។