About Me

header ads

លោក Akihiro Kato ប្រធានក្លិបបាល់ទាត់ Angkor Tiger បានធ្វើកម្មវិធីវិភាគទានដោយបរិច្ចាគអង្ករជូន៤០០គ្រួសារនៅខេត្តសៀមរាប

លោក Akihiro Kato ប្រធានក្លិបបាល់ទាត់ Angkor Tiger  បានធ្វើកម្មវិធីវិភាគទានដោយបរិច្ចាគអង្ករជូន៤០០គ្រួសារនៅខេត្តសៀមរាប

ក្រោយទទួលដំណឹងនេះ លោក Akihiro Kato ប្រធានក្លិបបាល់ទាត់ Angkor Tiger បានធ្វើកម្មវិធីវិភាគទានមួយដោយបរិច្ចាគអង្ករជូន៤០០គ្រួសារនៅខេត្តសៀមរាប ក្រុមការងារព័ត៌មានកីឡាប៉ុស្តិ៍លេខ៥ បានធ្វើការទាក់ទងទៅទំព័រហ្វេសប៊ុកផ្លូវការរបស់លោកផ្ទាល់តែម្តង។



លោក Akihiro បានប្រាប់ថា៖ នៅពេលលោកពិភាក្សាជាមួយគណៈគ្រប់គ្រងក្លិប Angkor Tiger ដែលមានភារកិច្ចស្នូលជួយទ្រទ្រង់សហគមន៍ផងនោះ ពួកគេបានប្រាប់ថា ប្រជាពលរដ្ឋនៅខេត្តសៀមរាប ពិសេសអ្នកគាំទ្រក្រុម Angkor Tiger កំពុងតែជួបបញ្ហាលំបាកច្រើនដោយសារជំងឺកូវីដ១៩។ កន្លងមកលោកតែងតែទទួលបានក្តីស្រឡាញ់ពីអ្នកគាំទ្រ ដូច្នេះលោកគិតថា លោកគួរតែផ្តល់ក្តីស្រឡាញ់របស់លោកជូនពួកគាត់វិញ។ ហេតុនេះហើយទើបលោកសម្រេចធ្វើកម្មវិធីវិភាគទានមួយដោយសម្រេចបរិច្ចាគអង្ករជូន៤០០គ្រួសារដែលរស់នៅខេត្តសៀមរាបដោយក្នុងមួយគ្រួសារទទួលបានអង្ករ២០គីឡូក្រាម ។ លោក Akihiro Kato ដឹងថាវាមិនច្រើនឡើយ ប់ុន្តែវាជាទឹកចិត្តបន្តិចបន្តួចដែលលោកអាចជួយសម្រួលបន្ទុករបស់អ្នកដែលកំពុងជូបការលំបាកខ្លះដែរ។ ជំងឺកូវីដ១៩ បាននឹងកំពុងតែជះឥទ្ធពលដ៏អាក្រក់លើគ្រប់វិស័យទាំងអស់ សូម្បីតែក្លិបបាល់ទាត់ធំៗនៅអឺរ៉ុបក៏កំពុងតែជួបបញ្ហាហិរញ្ញវត្ថុផងដែរ។


សូមបញ្ជាក់ថា ប្រសិនបើអ្នកដែលត្រូវការអាចមកទទួលនៅកីឡដ្នាន SRU បាន។
នៅថ្ងៃទី ១៤ ខែ ៥ នេះ
វេលាម៉ោង 9:00-11:00 ព្រឹក
នៅថ្ងៃទី ១៥ ខែ ៥ នេះ
វេលាម៉ោង 9:00-11:00 ព្រឹក
នៅថ្ងៃទី ១៦ ខែ ៥ នេះ
វេលាម៉ោង 9:00-11:00 ព្រឹក ៕