About Me

header ads

ជើងខ្លាំង2នាក់តែងតែបង្កការញុះញុងប្រចាំភូមិកោះតាម៉ូវឃុំកំពង់ព្រះគគីរស្រុកបរិបូណ៌ត្រូវបានចាប់ឃុំខ្លួនហើយ

កំពង់ឆ្នាំង÷ ជើងខ្លាំង2នាក់ តែងតែបង្កការញុះញុងបង្កភាពវឹកវនៅក្នុងភូមិកោះតាម៉ូវឃុំកំពង់ព្រះគគីស្រុកបរិបូរណ៍មិនចេះចប់មិនចេះហើយនោះត្រូវបានសាលាតំបូងខេត្តកំពង់ឆ្នាំងធ្វើការឃុំខ្លួននៅរសៀលថ្ងៃនេះហើយ ។


ជនសង្សយ័ទាំងពីនាក់ខាងលើនេះត្រូវបានគេធ្វើការឃុំខ្លួននោះមានទី1ឈ្មោះ ឆាយ ធាង ភេទប្រុស តួនាទី ជា សហគមន៍ឃុំកំពង់ព្រះគគី និងឈ្មោះ ឈួន រ៉ា ភេទប្រុស តួនាទីជាអនុប្រធានសហគមន៍ឃុំកំពង់ព្រះគគី   ត្រូវបាន ឃុំខ្លួនហើយខណៈដែលបក្សពួកផ្សេងទៀតកំពុងតែរត់គេចខ្លួន ក្នុងសំណុំរឿងព្រហ្មទណ្ឌ (ចាប់មនុស្សបង់ឃាំងដោយខុសច្បាប់និងកំហែងយក) ដែលបង្កឡើងដោយមនុស្សមួយក្រុមរស់នៅក្នុងឃុំកំពង់ព្រះគគីរស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង ទៅលើប្រជាពលរដ្ឋពីរូបកាលពីពេលកន្លងទៅ។ 

សេចក្តីរាយការណ៍បានអោយដឹងនៅរសៀលថ្ងៃទី៥ឧសភា២០២០នេះថាជនមួយក្រុមនេះមិនមែនទើបតែមានបទល្មើសមួយនេះទេកន្លងទៅធ្លាប់បានរំលោភ យកដីរបស់គេដែលមាន(ប័ណ្ណសំគាល់សិទ្ធិ) យកទៅធ្វើការចែកឲ្យបក្ខពួករបស់ខ្លួន ដោយសេរី ធ្វើឲ្យបាត់បង់ផលប្រយោជន៍ម្ចាស់ដីយ៉ាងធ្ងន់ធ្ងរ មិនត្រឹមតែប៉ុណ្ណោះកន្លងទៅក្រុមនេះក៏ធ្លាប់បានដើរតួយ៉ាងសំខាន់ជំនួសអាជ្ញាធរនិងសមត្ថកិច្ចជំនាញ និងតែងតែធ្វើព្យុះធ្វេីភ្លៀងមិនឈប់មិនឈរ   ធ្វើឲ្យអាជ្ញាធរមូលដ្ឋានមួយក្នុងតំបន់នោះឈឺក្បាលមិនចេះចប់ក៍ព្រោះដោយសារមានមន្ត្រីនៅសាលាស្រុកបរិបូណ៌ម្នាក់នៅពីក្រោយខ្នងក្នុងការជួយជ្រោមជ្រែង ។                                                           

សេចកនតីរាយការណ៍បានអោយដឹងទៀតថាកន្លងទៅមិនដែលមានអាជ្ញាធរ .សមត្ថកិច្្ចឬតុលាការណា ហ៊ានក្អក នឹងបក្ខពួគក្រុមគេនោះឡើយ ។                                           

ទេីបតែពេលនេះ ត្រូវអស់លក្ខណ៍ ក្រោមស្នាដៃ លោកព្រះរាជអាជ្ញាអាជ្ញា អិុត សុធា  និងជាអ្នកដែលស្រឡាញ់នៅភាពយុត្តិធម៌ តែងតែជួយប្រជាពលរដ្ឋដែលរងគ្រោះជាច្រើនករណីមកហើយដែរ ។                                          -
មន្ត្រីរាជការ អាជ្ញាធរ និងប្រជាពលរដ្ឋរស់នៅក្នុងស្រុកបរិបូណ៌ ពិសេសប្រជាពលរដ្ឋក្នុងឃុំកំពង់ព្រះគគីរ មានការត្រេកអរជាពន់ពេកបន្ទាប់ពីទទួលដំណឹងថា លោក អ៊ិត សុធាព្រះរាជអាជ្ញា ធ្និងលោក សុខ ឧត្តម ចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្រេចធ្វើចោទប្រកាន់និងបានឃុំខ្លួនជនក្រុមជនអន្តពាលតែងតែដើរញុះញុងនិងបង្កភាពវឹកវនៅក្នុងតំបន់មួយនេះ។                                     
   
មន្ត្រីរាជការ អាជ្ញាធរ និងប្រជាពលរដ្ឋបានធ្វើការសំណូមពរបព ដល់លោកព្រះរាជអាជ្ញា អិុត សុធានិងលោកចៅក្រម មេត្តាចាត់វិធានការផ្លូវច្បាប់បន្ថែមទៀតចំពោះបក្សពួកម្នាក់ទៀតឈ្មោះ លែន ម៉ៅ ជាមន្ត្រីជលផល ជាប់កិច្ចសន្យា ដែលកំពុងរត់គេចខ្លួន ដើម្បី យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់និងដើម្បីអោយមានការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់នោះប្រកបដោយសុវត្ថភាពស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថភាព៕

ដោយសុក្ខារិន