About Me

header ads

រថយន្តTUNTRAបើកបុកដើមឈើនឹងរបងផ្ទះរបស់ប្រជាពលរដ្ឋក្រឡាប់ផ្ងាជើងទ្រមេឃរបួសធ្ងន់ម្នាក់

ភ្នំពេញ៖បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរនិងម្នាក់ទៀតត្រូវរងរបួសស្រាលខណៈបើកបរលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកដើមដូងប្រេងនិងរបងផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យក្រឡាប់ផ្ងាជើងឡើងលើ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣នឹង០៥នាទីទាបភ្លឺឈានចូលថ្ងៃទី១៣ខែមេសាឆ្នាំ២០២០តាមបណ្តោយផ្លូវបេតុងនៅចំណុចមុខវិមានអាហារស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ។

តាមសាក្សីនៅជុំវិញកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកTUNTRAពណ៌សគ្មានស្លាកលេខបើកបរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងដឹកបន្លែពេញចេញមកពីសួងចូលមករាជធានី បានបែកកង់ខាងមុខទើបរេចង្កូតជ្រុលទៅបុកនឹងដើមដូងប្រេងនឹងដើមសារគូរ៉ាថែមទាំងរបងផ្ទះរបស់ប្រជាពលរដ្ឋអស់ជាច្រើនផ្ទាំងហើយក្រឡាប់ផ្ងារជើងម្ខាងនិងខូចខាតរថយន្តអស់មួយកំណាត់ខាងមុខផ្ទុះពោងទាំងសងខាងរងរបួសធ្ងន់ម្នាក់ត្រូវបានដឹកបញ្ចូនទៅកាន់មន្ទីរក្បែរនឹងកន្លែងកើតហេតុនិងចាក់បន្លែចោលរាយប៉ាយពេញដី។

ក្រោយពេលកើតហេតុខាងលើនេះរថយន្តបង្កធានាចេញសងថ្លៃខូចខាតទាំងអស់ឲ្យម្ចាស់ផ្ទះរងគ្រោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុព្រោះមិនចង់មានរឿងរំខានដល់សមត្ថកិច្ចផងដែរ៕