About Me

header ads

អ្នកគាំទ្រម្នាក់បានគូសគំនូរ បង្ហាញពីភាពសោកសៅចំពោះមរណភាពរបស់អ្នកដឹកនាំភាពយន្តគំនូរជីវចលរឿង Tom & Jerry ដែលបានស្លាប់ក្នុងវ័យ៩៥ឆ្នាំ

វីដេអូគូសគំនូរបស់អ្នកគាំទ្រម្នាក់ ដែលបានបង្ហោះចេញនៅក្នុងបណ្តាញសង្គមយូធូប បានធ្វើឱ្យមហាជនកើតមានសេចក្តីនឹករលឹកយ៉ាងសោកសៅ ចំពោះអ្នកដឹកនាំភាពយន្តគំនូរជីវចលរឿង Tom & Jerry ដែលលោកបានទទួលមរណភាពហើយ ក្នុងវ័យ ៩៥ ឆ្នាំ។ លោក Gene Deitch ម្ចាស់ពានរង្វាន់អូស្ការម្នាក់ ដែលធ្លាប់មានប្រវត្តិស្នាដៃដែលជាជាការចងចាំរបស់មហាជនគ្រប់រូប គឺការផលិតនូវភាពយន្តគំនូវជីវចលរឿង Tom & Jerry សំដៅលើតួអង្គនៃសត្វឆ្មា និងកណ្តុរ។ យោងតាមសារព័ត៌មាន CTK របស់សាធារណរដ្ឋឆែក ដែលបានចុះនៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២០ នេះ បានបញ្ជាក់ប្រាប់ថា អ្នកដឹកនាំរឿង និងអ្នកផលិតខ្សែភាពយន្តជីវចល លោក Gene Deitch បានស្លាប់នៅក្នុងអគារស្នាក់នៅរបស់លោក ក្នុងទីក្រុង Prague នៃសាធារណរដ្ឋឆែក កន្លងទៅនៅយប់ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០។





ករណីស្លាប់របស់អតីតកំពូលវិចិត្រករគំនូរជីវចលរូបនេះ មិនត្រូវបានបង្ហើបឲ្យដឹងច្បាស់នោះឡើយ។ មហាជនទូទាំងពិភពលោកពិតមានសេចក្តីក្រៀមក្រំយ៉ាងខ្លាំង ចំពោះដំណឹងមរណភាពនេះ។ គួររម្លឹកថាស្នាដៃផលិតភាពជាច្រើនរបស់លោក សុទ្ធសឹងតែមានភាពល្បីល្បាញ ក្នុងនោះមានដូចជាគំនូរជីវចលរឿង Tom & Jerry, រឿង Popeyes , Munro, Tom Terrific ជាដើម។ វិចិត្រករដែលជាម្ចាស់គំនូរនេះ បានលើកឡើងថាភាពយន្តរឿង Tom & Jerry បានរម្លឹកឱ្យគ្រប់គ្នានឹកឃើញនូវអនុស្សាវរីយ៍កាលនៅក្មេងៗពីមុនឡើងវិញ។
វីដេអូពីឆាណែលយូធូបៈ Hashtage Arts