About Me

header ads

លាក់ថ្នាំញៀនក្នុងត្រប់ពុតលំញងទៅកាន់ពន្ធនាគារ PJ ត្រូវនគរបាលដឹងមុនឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានកម្កាំងនគរបាលប៉ុស្តិ៍ព្រៃវែងខណ្ឌដង្កោនិងមន្រ្តីអនុរក្សពន្ធនាគារ ធ្វើការឃាត់ខ្លួនបាន កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៦និង៤០នាទីល្ងាច នៅត្រង់ចំណុចពន្ធនាគាររាជធានីភ្នំពេញ (PJ) ស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ខណៈដែលជនសង្ស័យទាំង២នាក់នេះលាក់ថ្នាំញៀននៅក្នុងផ្លែត្រប់ពុតលំញងនាំទៅឲ្យអ្នកទោសដែលកំពុងជាប់ឃុំនៅពន្ធនាគារខាងលើ ប៉ុន្តែត្រូវបាននគរបាលដឹងមុនក៏ធ្វើការចាប់ខ្លួនតែម្ដង។

 ឃាត់ខ្លួនជនសង្ស័យខាងលើនោះ១-ឈ្មោះ អូន ធីតា ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្ស មានទីលំនៅភូមិដើមអំពិល សងា្កត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។២-ឈ្មោះ សុខ ចាន់គីមណាយ ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្ស មានទីលំនៅភូមិដើមអំពិល សងា្កត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ  ។ ចំណែកវត្ថុតាងចាប់យករួមមាន៖ក្រាមពណ៍សថ្លាចំនួន០៩កញ្ចប់ថង់តូច,ទូរស័ព្ទដៃចំនួន០២គ្រឿង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃវែង និងមន្រ្តីអនុរក្សពន្ធនាគារ បានទទួលដំណឹងពីមន្ត្រីពន្ធនាគាររាជធានីភ្នំពេញ (PJ) នៅចំណុចពន្ធនាគាររាជធានីភ្នំពេញ(PJ) ស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ថាមានជនសង្ស័យ០២នាក់ខាងលើដាក់បង្កប់ថ្នាំញៀនក្នុងផ្លែត្រប់ពុតលំញង យកទៅឲ្យអ្នកជាប់ឃុំក្នុងពន្ធនាគាររាជធានីភ្នំពេញ(PJ) ក៏ត្រូវមន្រ្តីអនុរក្សពន្ធនាគារ បានធ្វើការឆែកឆេររកឃើញក្រាមពណ៍សថ្លាចំនួន០៩កញ្ចប់ថង់តូច ហើយក៏បានឃាត់ប្រគល់អោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃវែង នឹងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។