About Me

header ads

ភាពយន្តខ្នាតខ្លីរឿង ម្ចាស់របាំងមុខ បានជាប់ជាម្ចាស់ជ័យលាភីពានរង្វាន់ទស្សនិកជន People's Choice Award ប្រចាំមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១០ ក្រោយបើកឱ្យសាធារណជនទស្សនាតាមរយៈអនឡាញ

មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១០ បានប្រកាសឈ្មោះចំណងជើងភាពយន្តខ្នាតខ្លី ដែលជាម្ចាស់ជ័យលាភីពានរង្វាន់ទស្សនិកជន People's Choice Award ប្រចាំមហោស្រពរបស់ខ្លួនហើយ គឺបានទៅលើភាពយន្តខ្លីរឿង ម្ចាស់របាំងមុខ ដែលជាការដឹកនាំដោយលោក ឡុង ឡយ។​ ភាពយន្តរឿងម្ចាស់របាំងមុខនេះ ទទួលបានពានរង្វាន់ទស្សនិកជន People's Choice Award ដែលមានការចូលទស្សនា និងគាំទ្រច្រើន ក្នុងចំណោមភាពយន្តជាច្រើនចំណងជើងទៀត ដែលត្រូវបានដាក់ចូលរួមអោយមានការបោះឆ្នោត តាមរយៈ Online ក្នុងកម្មវិធីមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១០ គិតត្រឹមពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០។





ម្ចាស់របាំងមុខ ជាភាពយន្តខ្លី មានរយៈពេល៩នាទី បង្កប់ដោយអត្ថន័យបែបសិល្បៈបុរាណ និងស្នេហា។ អ្វីដែលពិសេស ប្រិយមិត្តទស្សនិកជនក៏បានឃើញពីភាពស្រស់ស្អាតរបស់ល្ខោនខោលកម្ពុជា ក្នុងសម័យទំនើប ជាមួយនឹងការរៀបចំឈុតឆាក បច្ចេកទេសថត និងការសម្ដែងយ៉ាងទាក់ទាញផងដែរ។




សូមបញ្ជាក់ថា នេះជាពានរង្វាន់ទី៤ ហើយដែលភាពយន្តរឿង ម្ចាស់របាំងមុខ បានទទួលទាំងវេទិកាជាតិ និងអន្តរជាតិ ក្នុងនោះទទួលបាននូវពានរង្វាន់ចំណាត់ថ្នាក់លេខ១ ក្នុងកម្មវីធីមហោស្រពជាតិភាពយន្តខ្នាតខ្លីឆ្នាំ២០១៨ និងពានរង្វាន់ចំណាត់ថ្នាក់លេខ២ នៅក្នុងមហោស្រពភាពយន្តខ្នាតខ្លី ចិន-អាស៊ាន ដែលប្រព្រឹត្តទៅនៅទីក្រុងណាននីង ប្រទេសចិន។
ប្រភពវីដេអូពីទំព័រហ្វេសប៊ុកៈ William Dtx