About Me

header ads

រថយន្តបែនដឹកខ្សាច់បើកឡើងសួនដាក់កាឡេក្រឡាប់ផ្ងាជើងខ្ទាតទៅប៉ះPassappមួយគ្រឿងទៀត

ភ្នំពេញៈ រថយន្តបែនដឹកកម្ទេចថ្មបើកបរដោយយុវជនម្នាក់បើកលឿនរេចង្កូតឡើលើសួនច្បារក្រឡាប់ដាច់កាឡេខ្ទាតទៅPassapp មួយគ្រឿងទៀតបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង៥០ នាទីរសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ទីតាំស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខវិទ្យាល័យជម្ពូវ័ន កែងស្តុមQMI ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុគេបានឃើញរថយន្តបែនដឹកខ្សាច់ខាងលើពាក់ស្លាលលេខ ភ្នំពេញ 3C 9497 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសណ្ណាណ  ទិសដៅពីលិកទៅកើតរហូតមកដល់ចំណុចកើតហេតុដោយឃើញរថយន្តនៅខាងមុខមានជាន់ហ្រ្វាំងមិនទាន់បណ្តាលឲ្យរេចង្កូតឡើលើសួនច្បារអមលផ្លូវបណ្តាលដាច់កាឡេក្រឡាប់ចាក់កម្ទេចថ្មចោលខ្ទេចតែម្តង រួចខ្ទាតដុំដែកមួយដុំទៅត្រូវ passapp ដែលនៅម្ខាងនៃសួនច្បារបណ្តាលឲ្យរងការខូចខាតផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុដោយមានការខូចខាតច្រើនទើបបញ្ជូនកម្លាំងជំនាញរាជធានី មកវាស់វែងយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយបន្ត៕