About Me

header ads

ធ្លាប់តែឮបទ ចាបយំល្វើយៗ ដល់ឥឡូវមានបទចម្រៀង Original Song ថ្មី “បាញ់ចាប” ពីរោះកប់ហ្មង!!

ស្នាដៃបទចម្រៀង Original Song ថ្មីមួយ បានកំពុងទាក់ចិត្តប្រិយមិត្តអ្នកស្តាប់នៅក្នុងបណ្តាញសង្គម ជាច្រើនដែលផ្ទុះការសរសើរទាំងទឹកដមសំនៀង និងបទភ្លេងថ្មីដ៏ពីរោះ។ បទចម្រៀងថ្មីនេះមានចំណងជើងថា “បាញ់ចាប” ជាការបកស្រាយរបស់លោក Abel Maurer (ឈ្មោះគណនីហ្វេសប៊ុករបស់លោក) ដែលមហាជនមួយចំនួនបានស្គាល់រូបលោកម្តងរួចមកហើយជាមួយនឹងការច្រៀង Cover បទល្បីរបស់ថៃក្នុងរឿង បុព្វេសន្និវាស។





បន្ទាប់ពីបានបង្ហោះបទចម្រៀងជាផ្លូវការនៅលើបណ្តាញសង្គមរួច ក៏មានអ្នកគាំទ្រជាច្រើនបានចែករំលែកតៗគ្នា និងបង្ហាញការពេញចិត្តចំពោះបទនេះយ៉ាងខ្លាំង។ យុវជនវ័យក្មេង Abel Maurer បានបង្ហើបពីការដែលសម្រេចចិត្តផលិតបទថ្មីជាចម្រៀង Original Song បែបនេះ គឺព្រោះលោកចង់បន្សល់ទុកស្នាដៃតែងនិពន្ធផ្ទាល់ខ្លួន ម៉្យាងទៀត ក៏ដើម្បីសាងប្រជាប្រិយភាព និងស្វែងរកទីផ្សារឲ្យខ្លួនឯងផងដែរ ខណៈសព្វថ្ងៃលោកជាបុគ្គលិកម្នាក់កំពុងបម្រើការឲ្យវិស័យផ្សព្វផ្សាយក្នុងស្រុក។
សូមទស្សនាវីដេអូចម្រៀងពេញនៃបទចម្រៀង បាញ់ចាប់ តាមរយៈលីងខាងក្រោមនេះ