About Me

header ads

អតីតកញ្ញាឯក Miss Grand Cambodia ២០១៩ កញ្ញា ដេត ស្រីនាថ មានបំណងចូលប្រឡូកសិល្បៈឱ្យពេញលេញ ក្រោយបញ្ចប់ការសិក្សា

ស្រីស្អាត កញ្ញា ដេត ស្រីនាថ ដែលប្រិយមិត្តមហាជនបានស្គាល់មុខមាត់តាមរយៈវេទិកាប្រកួតសម្រស់កញ្ញាឯក Miss Grand Cambodia រដូវកាលឆ្នាំ២០១៩ ដែលរូបនាងទទួលបានជ័យលាភីគ្រងម្កុដកញ្ញាឯក Miss Grand Cambodia នៅកំឡុងខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ។ ដោយសារតែត្រូវបំពេញភារកិច្ចសិក្សាមួយរយៈ កញ្ញា ដេត ស្រីនាថ បានបញ្ជាក់ថាពុំអាចទទួលការងារសិល្បៈបានច្រើននោះឡើយ បន្ទាប់ពីបញ្ចប់ការប្រកួតកញ្ញាឯក Miss Grand Cambodia ឆ្នាំ២០១៩។  ស្រីស្រស់រូបនេះ មានបំណងចូលប្រឡូកសិល្បៈឱ្យពេញលេញ ក្រោយបញ្ចប់ការសិក្សារួច។





សូមបញ្ជាក់ថា បច្ចុប្បន្ននេះ អតីតកញ្ញាឯក Miss Grand Cambodia ២០១៩ មានវ័យ ១៩ ឆ្នាំ។ កន្លងមករូបនាងក៏ធ្លាប់បានប្រកាសពន្យារពេលទទួលយកការងារសិល្បៈមួយចំនួន ដើម្បីទុកពេលវេលាឲ្យបានគ្រប់គ្រាន់ដើម្បីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិផងដែរ។ ក្រៅពីមានរូបសម្រស់ស្រស់ស្អាតហើយនោះ កញ្ញា ដេត ស្រីនាង ក៏មានសមត្ថភាពសិល្បៈជាច្រើនទាំងការរាំរបាំបុរាណ ការលេងឧបករណ៍តន្រ្តីព្យាណូ និងដើរបង្ហាញម៉ូដថែមទៀត។