About Me

header ads

ក្មេងអ្នកគាំទ្រ Man Utd អាយុត្រឹម៦ឆ្នាំ សរសេរសំបុត្រមកឲ្យ Idol របស់ខ្លួនអានហើយរំភើប!

ក្មេងអ្នកគាំទ្រ Man Utd អាយុត្រឹម៦ឆ្នាំ សរសេរសំបុត្រមកឲ្យ Idol របស់ខ្លួនអានហើយរំភើប!

ក្រោយជំងឺកូវីដ១៩ បានវាយប្រហារយ៉ាងខ្លាំងដល់ទ្វីបអឺរ៉ុប ប្រទេសអង់គ្លេសបានស្ថិតក្នុងការគំរាមកំហែងយ៉ាងខ្លាំងដោយសារសត្រូវលាក់មុខមួយនោះ។ យ៉ាងណាមិញ រដ្ឋាភិបាលអង់គ្លេសបានបង្គាប់ឲ្យផ្អាកសកម្មភាពកីឡាទាំងអស់នៅទូទាំងប្រទេស សូម្បីតែកីឡាបាល់ទាត់ដែលពេញនិយមខ្លាំងនៅប្រទេសអង់គ្លេសក៏ត្រូវផ្អាកទាំងអស់ដែរធ្វើឲ្យអ្នកគាំទ្រជាច្រើននាក់មិនសប្បាយចិត្តដែលខកខានមើលការប្រកួតរបស់ក្រុមជាទីស្រឡាញ់ពួកគេ។

ក្នុងនោះមានអ្នកគាំទ្រវ័យក្មេងម្នាក់របស់ក្រុមបិសាចក្រហម Manchester United ឈ្មោះ Alex Jones ដែលមានអាយុទើបតែ៦ឆ្នាំប៉ុណ្ណោះបានសរសេរសំបុត្រដោយផ្ទាល់ដៃផ្ញើមកឲ្យ Idol របស់គេគឺបងប្រុស Marcus Rashord។ ទោះបីជាសរសេរអក្សរមិនត្រូវអក្ខារ៉ាវិរុទ្ធ ប៉ុន្តែ Alex បានព្យាយាមអស់លទ្ធភាពហើយដើម្បីបាននាំពាក្យពេចន៍ពីក្នុងចិត្តរបស់គេមកឲ្យ Idol របស់គេតាមរយៈសំបុត្រ១សន្លឹកនេះ។ Alex Jones បានសរសេរថា៖ ជូនចំពោះ Marcus Rashord កីឡាករសំណព្វរបស់ខ្ញុំ។ ខ្ញុំឈ្មោះ Alex Jones អាយុ៦ឆ្នាំ។ ខ្ញុំពិបាកចិត្តនឹងរឿងបាល់ទាត់ខ្លាំងណាស់។ បងគឺជាកីឡាករដែលខ្ញុំស្រឡាញ់ជាងគេ ហើយក្រុម Manchester United គឺជាក្រុមដែលខ្ញុំស្រឡាញ់ខ្លាំងបំផុត។

តើបងពិបាកចិត្តទេដែលគេផ្អាកបាល់ទាត់បែបនេះ ហើយបងអផ្សុកដែរទេ? បងនៅផ្ទះសុវត្ថិភាពល្អទេហ្អែស? ចុះរបួសបងយ៉ាងម៉េចហើយ? ខ្ញុំនឹកការលេងបាល់ចុងសប្តាហ៍ជាមួយមិត្តរបស់ខ្ញុំដូចគ្នា។ ពីខ្ញុំ Alex Jones។ សម្តីចេញពីចិត្តនេះបង្ហាញឲ្យឃើញថា ក្មេងប្រុសម្នាក់នេះពិតជាស្រឡាញ់ និងបារម្ភពី Idol របស់គេយ៉ាងខ្លាំង។ ដោយឃើញក្មេងឆ្លាតបែបនេះ Rashford ក៏បានតបវិញតាម Twitter របស់ខ្លួនថា៖ សួស្តី Alex អរគុណចំពោះសំបុត្រមួយនេះ។ បងសុវត្ថិភាពល្អណាស់អរគុណច្រើន។ ខំប្រឹងហ្វឹកហាត់ និងអានសៀវភៅច្រើន ប៉ុន្តែមិនសប្បាយចិត្តសោះដែលមិនបានលេងបាល់។

បងសង្ឃឹមថាប្អូននៅតែបន្តការងារសាលារបស់ប្អូនដដែល។ ធ្វើជាក្មេងប្រុសល្អសម្រាប់ម៉ាក់ប៉ា ហើយត្រូវឆាប់ចូលគេងណា! យ៉ាងណាមិញ នេះមិនមែនជារឿងទី១ ឬរឿងថ្មីទេដែលអ្នកគាំទ្រវ័យក្មេងរបស់ក្លិបនីមួយៗបានសរសេរសំបុត្រមកជូន Idol របស់ពួកគេ។ ក៏សូមរំលឹកឡើងវិញដែរថា កាលពីមុន Premier League ផ្អាកបន្តិច មានក្មេងប្រុសម្នាក់ដែរដែលជាអ្នកគាំទ្រក្រុមបិសាចក្រហម Man Utd ដូចគ្នាបានសរសេរសំបុត្រមួយទៅឲ្យលោក Jurgen Klopp គ្រូបង្គោលក្រុមហង្សក្រហម Liverpool ដើម្បីសុំកុំឲ្យក្រុមលោកឈ្នះការប្រកួតច្រើនពេក។

ចាប់តាំងពីពេលនោះមក ក្រុមហង្សក្រហម Liverpool ហាក់បីដូចជាស៊យខ្លាំងបំផុតដោយពួកគេត្រូវធ្លាក់ចេញពីពានរង្វាន់ UCL ត្រឹមវគ្គ១៦ក្រុមចុងក្រោយក្រោមថ្វីជើងរបស់ក្រុម AT Madrid ហើយកំណត់ត្រាមិនចាញ់ជាងម្ភៃប្រកួតរបស់ខ្លួននៅ Premier League ក៏ត្រូវបានរលាយអស់ថែមទៀតក្រោយភ្លាត់ចាញ់ក្រុម Watford 3-0។