About Me

header ads

ភាពយន្តខ្មែរដែលទទួលបានពានរង្វាន់អន្តរជាតិ រឿង "ដុំហ្វីលចុងក្រោយ-The Last Reel" ប្រកាសចាក់បញ្ចាំងជូនទស្សនាដោយឥតគិតថ្លៃ តាមរយៈការទស្សនាអនឡាញ

ភាពយន្តខ្មែរដែលធ្លាប់ទទួលបានជ័យលាភីពានរង្វាន់អន្តរជាតិ និងជាភាពយន្តឆ្នើមនៅក្នុងមហោស្រពភាពយន្តទាំងក្នុងស្រុក និងក្រៅស្រុក ចំណងជើងថា "ដុំហ្វីលចុងក្រោយ-The Last Reel" បានប្រកាសចាក់បញ្ចាំងជូនសាធារណជន ទស្សនាដោយសេរី តាមរយៈបណ្តាញសង្គមអនឡាញ។





តាមរយៈការប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ភាពយន្ត The Last Reel បានអនុញ្ញាតឱ្យប្រិយមិត្តអ្នកចូលចិត្តទស្សនាខ្សែភាពយន្តលើប្រព័ន្ធអនឡានទាំងអ្នកប្រើប្រាស់ទូរស័ព្ទដៃ និងកុំព្យូទ័រ អាចទស្សនាភាពយន្តនេះ បានតាមរយៈតំណលីង ដែលមានបញ្ជាក់ លើទំព័រហ្វេសប៊ុករបស់ខ្លួន ចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។
ប្រភពវីដេអូពីទំព័រហ្វេសប៊ុកៈ  The Last Reel

នៅក្នុងភាពយន្តរឿង ដុំហ្វីលចុងក្រោយ លោកអ្នកនឹងបានឃើញវត្តមាននៃការសម្តែងរបស់តារាភាពយន្តល្បី លោកស្រី ឌី សាវ៉េត កញ្ញា ម៉ារីណែត និងតារាភាពយន្តជាច្រើនរូបទៀត។ ដុំហ្វីលចុងក្រោយ ជាការដឹកនាំដោយ លោកស្រី សុទ្ធោ គុល្លិការ របស់ផលិតកម្មហនុមាន (Hanuman Films) ដែលធ្លាប់ឈ្នះពានរង្វាន់អន្តរជាតិជាច្រើន ដូចជា ពានរង្វាន់ព្រលឹងនៃអាស៊ី នៅក្នុងមហោស្រពភាពយន្តអន្តរជាតិជប៉ុន កាលពីខែតុលា ឆ្នាំ ២០១៤ និងពានរង្វាន់នាគខ្មៅ នៅមហោស្រពភាពយន្តអន្តរជាតិអាស៊ីខាងកើត នៅប្រទេសអ៊ីតាលី នាខែឧសភា ឆ្នាំ២០១៥ ជាដើម។
 ប្រភពពីយូធូបឆាណែលៈ Hanumanfilms