About Me

header ads

យុវជនម្នាក់ជិះម៉ូតូហុងដាវ៉េវបុកជាមួយរថយន្តម៉ាកKIA ពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម

ភ្នំពេញ៖ យុវជនម្នាក់បានជិះម៉ូតូ១គ្រឿងក្នុងល្បឿនលឿនចូលទៅក្នុងចំណែកផ្លូវម្ខាងទៀតហើយបានជ្រុលទៅបុកជាមួយរថយន្តដឹកទឹកកក១គ្រឿងទៀតនៅខាងមុខពេញទំហឹងបណ្ដាលឲ្យដួលបោកបែកក្បាលស្លាប់ភ្លាម នៅក្នុងថ្លុកឈាម កាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅតាមផ្លូវបេតុងទួលពង្រក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។


សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះខាងលើឈ្មោះ ម៉ាន​ ប៊ុនធឿន​ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបេីកបររថយន្ត មានទីលំនៅភូមិសាមគ្គី​ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។នៅមុនពេលកើតហេតុជនរងគ្រោះរូបនេះបានជិះម៉ូតូ១គ្រឿងម៉ាក HONDA​ WAVE ពណ៌ខ្មៅ គ្មានពាក់ផ្លាកលេខធ្វើដំណើរក្នុងទិសដីពីកេីតទៅលិច។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានជ្រុលចូលទៅចំណែកផ្លូវម្ខាងទៀតហើយក៏បានជ្រុលទៅបុកពេញទំហឹងជាមួយរថយន្តបើកកូរ៉េ ដឹកទឹកកកម៉ាកKIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T-0890 បេីកបរដោយឈ្មោះ សៅ ប្រុស ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិរលួស សង្កាត់ជេីងឯក ខណ្ឌដង្កោ ។

តាមប្រភពដដែលបានបន្តឲ្យដឹងទៀតថា ខណៈនោះបណ្ដាលឲ្យបុរសអ្នកបើកបរម៉ូតូដួលបែកក្បាលហូរឈាមស្លាប់ភ្លាមៗនៅនឹងកន្លែង ក្រោយពេលកើតហេតុអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួន ។បន្ទាប់មកនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រគល់សាកសពទៅឲក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ព្រមទាំងធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយតាមច្បាប់៕