About Me

header ads

តារាប្រុសកូរ៉េ Gong Yoo នឹងត្រលប់មកវិញជាមួយរសជាតិថ្មីនៅក្នុងខ្សែភាពយន្តរឿងបែបវិទ្យាសាស្ត្រនៅភពព្រះចន្ទ របស់ Netflix

តារាកូរ៉េរូបសង្ហា លោក Gong Yoo នៅតែទាក់ទាញប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រកូរ៉េ និងទទួលពានរង្វាន់ជាតារាសម្តែងឆ្នើម នៅក្នុងខ្សែភាពយន្តភាគ ដែលលោកចូលខ្លួនសម្តែងពីមួយឆ្នាំទៅមួយឆ្នាំ។ តាមរយៈប្រជាប្រិយភាពខ្ពស់នៃការសម្តែងនៅក្នុងភាពយន្តភាគរឿង Goblin កន្លងទៅ តារាប្រុសរូបនេះ ក៏នឹងត្រៀមខ្លួនត្រឡប់មក ជាមួយនឹងរសជាតិថ្មី ជាប្រភេទ Sci-Fi (ជារឿងប្រឌិតបែបវិទ្យាសាស្ត្រ) នៅភពព្រះចន្ទ របស់ Netflix វិញម្តង។



ភាពយន្តកូរ៉េនេះ នឹងត្រូវបានផលិតជាភាគថ្មីសម្រាប់ខ្សែភាពយន្តភាគរបស់ Netflix  ដែលមានការចូលរួមនិពន្ធដោយ Park Eun Kyo ដែលតម្រូវឱ្យតារាសម្តែងលោក Gong Yoo ដើរតួជា Yunjae ជាទាហានម្នាក់មកពីទីភ្នាក់ងារអវកាស និងជាអ្នកដឹកនាំក្រុមរបស់គាត់។ Yunjae គឺជាអ្នកដឹកនាំដ៏អស្ចារ្យម្នាក់ដែលមានក្រមសីលធម៌ការងារឆ្នើម និងពោរពេញទៅដោយមន្តស្នេហ៍។ អ្នកនាំពាក្យរបស់តារាប្រុសលោក Gong Yoo បានបញ្ជាក់ថារឿងថ្មីនេះ អាចនឹងមានការគាំទ្រច្រើនពីអ្នកគាំទ្រកូរ៉េ និងប្រិយមិត្តរបស់ Netflix បន្ទាប់ពីតារាសម្តែងរូបនេះ ជោគជ័យនៅក្នុងរឿងបែបភ័យរន្ធត់ រថភ្លើងទៅប៊ូសាន កាលពីឆ្នាំ២០១៦។