About Me

header ads

តារាចម្រៀងកូរ៉េ លោក G-Dragon ទិញអគារស្នាក់នៅដ៏ទាន់សម័យថ្មីផ្ទាល់ខ្លួន ក្នុងតម្លៃខ្ទង់ ៧,៣ លានដុល្លារជាង

តារាចម្រៀងកូរ៉េ លោក G-Dragon មេក្រុម BIGBANG បានទិញអគារស្នាក់នៅថ្មីដ៏ទាន់សម័យ សម្រាប់ការស្នាក់ផ្ទាល់ខ្លូន ក្នុងតម្លៃ ៩ ពាន់លានវ៉ុន (ស្មើនឹងខ្ទង់ ៧,៣ លានដុល្លារសហរដ្ឋអាមេរិកជាង) ក្នុងតំបន់ Hannam។ តាមការបញ្ជាក់របស់ព័ត៌មាន Financial News បានឲ្យដឹងថាអគារស្នាក់ដែលលោកអ្នកបានឃើញនេះ ជាអគារស្នាក់ដ៏ទំនើប និងស៊ីវីល័យបំផុត ដែលម្ចាស់លំនៅដ្ឋាននីមួយៗ បានកំពុងផ្លាស់ចូលទៅរស់នៅ ក្នុងនោះក៏មានតារាកូរ៉េលោក G-Dragon ផងដែរ។




ក្រៅពីលោក G-Dragon ក៏នៅមានតារាល្បីផ្សេងទៀតដូចជា Bae Yong Joon, Park Soo Jin, Jang Yoon Jung និងអ្នកមានមុខមានមាត់ប្រចាំប្រទេសកូរ៉េផ្សេងទៀត ដែលជ្រើសយកអគារល្បីពេញនិយមមួយនេះជាការស្នាក់នៅ។ គួរបញ្ជាក់ថាបច្ចុប្បន្ននេះ តារាចម្រៀងប្រុសស្អាត លោក G-Dragon បានធ្វើឱ្យអ្នកគាំទ្រជាច្រើនរំភើបចិត្ត នៅពេលលោកបោះជំហានឈានចូលសិល្បៈវិញ ក្រោយបញ្ចប់ភារកិច្ចជាទាហានបម្រើជាតិ កាលពីឆ្នាំមុននេះ។