About Me

header ads

មេចាស់ FIFA ថា អាមេរិកអាចធ្វើម្ចាស់ផ្ទះ World Cup ២០២២

មេចាស់ FIFA ថា អាមេរិកអាចធ្វើម្ចាស់ផ្ទះ World Cup ២០២២

អតីតប្រធាន FIFA លោក Sepp Blatter បាននិយាយថា សហរដ្ឋអាមេរិកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ២០២២ ស្រពពេលដែលថ្មីៗនេះមានការផ្ទុះឡើងនូវរឿងអាស្រូវអំពើពុករលួយនៅប្រទេសកាតា។ ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿននៅឈូងសមុទ្រអារ៉ាប់មួយនេះនឹងត្រូវធ្វើម្ចាស់ផ្ទះ World Cup ក្នុងខែធ្នូឆ្នាំ២០២២ ដែលជាលើកទីមួយហើយក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោកដែលធ្វើឡើងនៅចុងឆ្នាំជំនួសខែមិថុនា និងកក្កដា ដោយសារបញ្ហាអាកាសធាតុក្តៅខ្លាំងនៅឧបទ្វីបអារ៉ាប់ក្នុងអំឡុងខែមិថុនា និងកក្កដា ប៉ុន្តែការធ្វើម្ចាស់ផ្ទះរបស់កាតាធ្លាក់ក្នុងភាពស្រពិចស្រពិលដោយសាររឿងអាស្រូវអំពើពុករលួយ។

លោក Blatter បាននិយាយថា, ប្រទេសអាល្លឺម៉ង់អាចធ្វើវាបាន ប៉ុន្តែបើអ៊ីចឹងមែនបានន័យថាប្រទេសនៅអឺរ៉ុបដដែលទទួលសិទ្ធិធ្វើម្ចាស់ផ្ទះបន្ទាប់ពីឆ្នាំ២០១៨ ប្រទេសរុស្សីបានសិទ្ធិធ្វើម្ចាស់ផ្ទះម្តងរួចទៅហើយ។ លោក Blatter បានប្រាប់កាសែត German Outlet Sport Bild ថា ប្រទេសនៅអឺរ៉ុបមិនស្ថិតក្នុងជម្រើសទីមួយនោះទេ។ យ៉ាងណាមិញ សហរដ្ឋអាមេរិកទទួលបានសិទ្ធិធ្វើសហម្ចាស់ផ្ទះជាមួយម៉ិកស៊ិកូ និងកាណាដានៅក្នុងឆ្នាំ២០២៦ ដោយពេលនោះ FIFA នឹងបង្កើនក្រុមចូលរួមរហូតដល់ទៅ៤៨ក្រុម ប៉ុន្តែលោក Blatter ស្នើឲ្យអាមេរិកធ្វើមុនកាលកំណត់។

 លោក Blatter បានបន្ថែមទៀតថា គួរឲ្យសោកស្តាយដែល World Cup ឆ្នាំ២០២២ មានត្រឹមតែ៣២ក្រុម មិនអាចមាន៤៨ក្រុមដូចអ្វីដែលលោក Gianni Infantino ប្រធាន FIFA បច្ចុប្បន្នគ្រោងទុកឡើយ ពីព្រោះអង្គការបាល់ទាត់ពិភពលោកមួយនេះគ្មានលទ្ធផលភាពធ្វើឲ្យ World Cup ឆ្នាំ២០២២នេះធំជាងឆ្នាំ២០១៨ឡើយ។

លោក Blatter បានដឹកនាំ FIFA ចាប់ពីឆ្នាំ ១៩៩៦ ដល់២០១៥ ប៉ុន្តែត្រូវជាប់បម្រាមមិនឲ្យធ្វើសកម្មភាពទាក់ទងនឹងបាល់ទាត់រយៈពេល៦ឆ្នាំពីបទបំពានលើក្រមសីលធម៌វិជ្ជាជីវៈជាប្រធានអង្គការបាល់ទាត់ដ៏ធំរបស់ពិភពលោក។ លោក Blatter បានប្តឹងតវ៉ា និងអះអាងថាខ្លួនត្រូវគេមូលបង្កាច់ទាំងស្រុង ហើយគាត់បានទទូចឲ្យគណៈកម្មការប្រតិបត្តិផ្តល់ងារជាប្រធានកិត្តយសនៃសហព័ន្ធកីឡាបាល់ទាត់ពិភពលោកជូនលោកទៀតផង។