About Me

header ads

តារាចម្រៀង លោក សាយ តំណាងកម្ពុជា រួមទាំងយុវជនអាស៊ានទាំង ១០ ប្រទេស បកស្រាយបទចម្រៀងថ្មីមួយ ដើម្បីលើកកម្ពស់មិត្តភាពបណ្ដាប្រទេសអាស៊ាន ក្នុងខណៈពេលដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID19 នៅទូទាំងពិភពលោក

ក្នុងខណៈពេលប្រជាជនទូទាំងពិភពលោក បានកំពុងរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះ យុវជនអាស៊ានទាំង ១០ ប្រទេស បានបង្ហាញខ្លួនបកស្រាយចម្រៀងថ្មីមួយបទរូមគ្នា ក្រោមចំណងជើងថា We Are Unity មានន័យជាភាសាខ្មែរថា យើងរួមគ្នាតែមួយ។




នៅក្នុងនោះ ក៏មានវត្តមានតារាចម្រៀងតំណាងកម្ពុជាគឺលោក សាយ ម្នាក់ផងដែរ ដែលបានចូលរួមជាមួយនឹងយុវជនអាស៊ានដទៃទៀត ចែករំលែក និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋគ្រប់រូបនៅផ្ទះ ដើម្បីការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩ តាមរយៈបទចម្រៀងមួយបទនេះ។ វីដេអូចម្រៀងដ៏មានអត្ថន័យនេះ លោក Art Thomya ផលិតករនៃកម្មវិធីលើកកម្ពស់អាស៊ាន-Hey Asean Program បានបញ្ជាក់ប្រាប់ថាជាការផលិតឡើងក្នុងគោលបំណង លើកកម្ពស់មិត្តភាពបណ្ដាប្រទេសអាស៊ាន នៅក្នុងដំណាក់កាលដែលបងប្អូនប្រជាជនកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺ COVID19 ក្នុងស្មារតីអាស៊ានរួមសុខរួមទុក្ខ និងសាមគ្គីភាពជាអាស៊ានតែមួយ។




ចំណែកលោក សាយ តារាចម្រៀងតំណាងកម្ពុជា បាននិយាយថាចម្រៀងមួយបទនេះ បានប្រើភាសានៃប្រទេសនីមួយៗដោយនិយាយពាក្យថា នៅផ្ទះ ឬភាសាអង់គ្លេសថា Stay homeនិងបានថតវីដេអូចម្រៀង និងសម្លេងពីប្រទេសរៀងៗខ្លួន កំឡុងពេលដែលយុវជនម្នាក់ៗ កំពុងត្រូវបានថែរក្សាការពារខ្លួននៅផ្ទះ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩។
ប្រភពវីដេអូពីទំព័រហ្វេសប៊ុកៈ HeyAsean by Art Thomya