About Me

header ads

ជនខិលខូចបានយកឱសថប្រភេទអាហារបំប៉នមកបោកប្រាស់ប្រជាពលរដ្ឋថាជាឧិសថសម្រាប់ការពារជម្ងឺcovid.19

កំពង់ឆ្នាំង:
ជនខិលខូចបាននាំយកឧុសថប្រភេទអាហារបំប៉នមកបោកប្រាស់ប្រជាពលរដ្ឋថាជាឧិសថសម្រាប់ការពារជម្ងឺcovid.19ត្រូវបានសមត្ថកិច្ចនាំយមមកអធិការដើម្បីធ្វើការសាកសួរក្រោយពីប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗផងដែរ ។

សេចក្តីរាយការណ៍បានអោយដឹងថាក្រុមជនបោកប្រាស់ខាងលើនេះត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាននៅថ្ងៃទី01 មេសា នេះនៅក្នុងស្រុកទឹកផុសខេត្តកំពងើឆ្នាំង ។

មានជនសង្ស័យទាំងពីរនាក់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានយកថ្នាំប្រភេទអាហារបំប៉នមកធ្វើការបោកប្រាសប្រជាពលរដ្ឋក្នុងផ្សាររមាសស្រុកទឹកផុស ថាជាឱសថសម្រាប់ការពារជំងឺ Covid-19 បានដោយមិនចាំបាច់លាងដៃនិងអាល់កុលនិងមិនបាច់ពាក់ម៉ាសទេបើមិនជឿមើលតែខ្ញុំទាំងពីរនាក់នេះចុះ។

ជនសង្សយ័ទាំង២នាក់ដែកត្រូវសមត្ថកិច្ចឃាត់ខ្លួនមាន១ឈ្មោះ អ៊ាងចាន់ ភេទប្រុសអាយុ៣៦ឆ្នាំមានទីលំនៅក្នុងភូមិភ្លង ឃុំបួរ ស្រុកទ្រាំងខេត្តតកែវ ទី២មានឈ្មោះសួងសារិន ភេទប្រុសអាយុ២៧ឆ្នាំមានទីលំនៅ ភូមិស្រែចាន ឃុំទួលខ្ពស់ ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។ ដោយប្រើមួយឈុតអាចការពារបានក្នុងមួយគ្រួសារក្នុងតម្លៃ 500$។

ក្រោយបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មករដ្ឋបាលស្រុកភ្លាមៗនោះក៏ត្រូវបានសមត្ថកិច្ចហៅនាំយកមកធ្វើការសាកសួរហើយក៏ចាត់ចែកបញ្ជូនមកអធិការដ្ឋាននគបាលស្រុកទឹកផុសដើម្បីសាកសួរនិងបញ្ជូនបន្តមកស្នងការនគបាលខេត្តចាត់ការបន្ត ។

ពាក់ពន្ធ័និងករណីខាងលើនេះសមត្ថកិច្ចរួមនិងអាជ្ញាធបាបធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបនិងកុំចាញ់ការឆបោករបស់ជនខិលខូចឆបោកអោយទិញឧិសថក្លែងក្លាយខណះដែលប្រុខរាជរដ្ឋាភិបាលមានសម្តេចបានប្រកាសហើយថាគ្មានឱសថណាអាចព្យាបាលបានទេក្រៅតែពីការពារខ្លួនកុំឲ្យឆ្លងនិងកុំចម្លងទៅអ្នកដទៃព្រមទាំងអនាម័យជាប្រចាំ  ។

សេចក្តីរាយការណ៍មួយបានបង្ហើបអោយដឹងនៅវេលាម៉ោង៦និង៤៥នាទីថ្ងៃទី២មេសា២០២០នេះថាពាក់ពន្ធ័ករណីខាងលើនេះជនសង្ស័យទាំង២នាក់ខាងលើនេះត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន៍នៅស្នងការនគបាលខេត្តកំពង់ឆ្នាំងបើកការស្រាវជ្រាវបន្តផងដែរ៕