About Me

header ads

ទេសរដ្ឋមន្ដ្រី មាស សុភា បាននាំសម្ភារៈបរិក្ខារពេទ្យប្រគល់ជូនមន្ទីរសុខាភិបាលខេត្តព្រះវិហារ ដេីម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (COVID-19)

ព្រះវិហារៈ ឯកឧត្ដមទេសរដ្ឋមន្ត្រី មាស សុភា រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០កន្លងទៅនេះ បានដឹកនាំក្រុមការងារ រួមជាមួយរដ្ឋបាលខេត្ត នាំអំណោយសម្ភារ:បរិក្ខារពេទ្យ ប្រគល់ជូនមន្ទីរសុខាភិបាលខេត្តព្រះវិហារ ក្នុងបុព្វហេតុប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ឯកឧត្ដមទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំខេត្តព្រះវិហារ ថ្នាក់ដឹកនាំស្រុក ក្រុងនិងមន្ត្រីរាជការតាមមន្ទីរ អង្គភាពនានាជុំវិញខេត្តទាំងអស់ ដែលបានសហការគ្នាចូលរួម ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ មិនឱ្យជំងឺដ៏កាចសាហាវនេះ កើតមានលើទឹកដីខេត្តព្រះវិហារ។

ទន្ទឹមនឹងនេះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី មាស សុភា បានប្រគល់ជូនសម្ភារៈដល់មន្ទីរសុខាភិបាល រួមមាន៖ អាល់កុល ៦៥០លីត្រ ម៉ាស់ចំនួន ២៦,០០០ម៉ាស់ ម៉ាស៊ីនវាស់កំដៅ ៦០គ្រឿង ទឹកសុទ្ធចំនួន ៥៧កេស និងអំបិលចំនួន ៦បេស្មើនឹង៣០០គីឡូក្រាម ព្រមទាំងបានជូនថវិកាលើកទឹកចិត្តដល់មន្ត្រីនិងបុគ្គលិកពេទ្យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នេះផងដែរ។