About Me

header ads

អាជ្ញាធរខណ្ឌចំការមន ចុះទៅធ្វើការណែនាំ និង ផ្សាព្វផ្សាយពីវិធានការប្រឆាំងជំងឺ COVID-19 នៅក្នុងកន្លែងណេតយីហោ សេកទ័រ ៧ ផ្លូវ ២៧១ ឃើញសុទ្ធតែក្មេងមិន គ្រប់អាយុចូលលេង

អាជ្ញាធរខណ្ឌចំការមន ចុះទៅធ្វើការណែនាំ និង ផ្សាព្វផ្សាយពីវិធានការប្រឆាំងជំងឺ COVID-19 នៅក្នុងកន្លែងណេតយីហោ សេកទ័រ ៧ ផ្លូវ ២៧១ ឃើញសុទ្ធតែក្មេងមិន គ្រប់អាយុចូលលេង

កាលពីវេលាម៉ោង ៩ និង ៣០នាទីព្រឹក ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២០  ម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដោយមានការដឹកនាំអំពីសំណាក់អភិបាលរងខណ្ឌចំនួន ២រូប កម្លាំងអធិ ការនគរបាលខណ្ឌ កងរាជអាវុធហត្ថ ខណ្ឌជា ច្រើនរូបទៀតចូលរួម បានចុះធ្វើការណែនាំ និង ផ្សពញវផ្សាយអំពីការប្រយុទ្ធ ប្រឆាំងទៅនឹងជំងឺ COVID-19 នៅក្នុងកន្លែង ណេតមួយកន្លែងដែលមានយីហោ សេកទ័រ ៧ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការ មន បានប្រទះឃើញអ្នកលេងសុទ្ធតែ ក្មេងៗមិនទាសន់គ្រប់អាយុចូលលេង ហើយក៏បានធ្វើការអប់រំណែនាំ និង បិទទីតាំង ខាងលើជាបណ្តោះអាសន្នផងដែរ។

ដោយយោងទៅតាមការណែនាំ និង ចង្អុលបង្ហាញអំពីសំណាក់សាលារាជធានីភ្នំពេញ កម្លាំងគណៈបញ្ជារលការឯកភាពខណ្ឌចំការមន ដែលដឹកនាំដោយលោក ប៊ុន សុភ័ក្ត្រ និង លោក កែវ សំណាង ជាអភិបាលរងខណ្ឌ កម្លាំងនគរបាលខណ្ឌចំ ការមន កម្លាំងកងរាជអាវុធហត្ថខណ្ឌ បានចុះធ្វើការណែនាំ និង ផ្សព្វផ្សាយពីការប្រយុទ្ធប្រឆាំងទៅនឹងជងឺ COVID-19 នៅកន្លែងណេតមួយកន្លែងដែលមានយីហោ សេកទ័រ ៧ ខាងលើ។ក្នុងការចុះណែនាំ និង ផ្សព្វផ្សាយអំពីការប្រឆាំងទៅនឹង
ជំងឺ COVID-19 នេះដែរ នៅពេលដែលកម្លាំងមានសម្ថកិច្ចចូលទៅបានប្រទះឃើញអ្នកលេងសុទ្ធតែក្មេងៗមិនគ្រប់អាយុជា ច្រើននាក់កំពុងអង្គុយលេងខាងក្នុង។

ក្នុងពេលនោះដែរ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ក៏បានធ្វើការអប់រំណែនាំទៅដល់ក្រុមក្មេងៗ មិនគ្រប់ អាយុទាំងនោះរួចហើយទើបអោយទៅផ្ទះវិញ ហើយក៏បានធ្វើការផ្អាកបណ្តោះអាសន្ននូវទីតាំងណេតយីហោ សេកទ័រ ៧ខាងលើនេះមួយរយះផងដែរ។