About Me

header ads

អភិបាលខេត្តស្ទឹងត្រែងចែកសម្ភារសម្រាប់យុទ្ធនាការផ្សព្វផ្សាយ បង្ការ និងទប់ស្កាត់ប្រយុទ្ធជំងឺកូវីដ-១៩(COVID-19)

ស្ទឹងត្រែងៈកាលពីសៀលថ្ងៃទី១ ខែមេសា ឆ្នាំ ២០២០នេះ អភិបាលនៃគណៈអភិបាលខេ្ត ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធានគណៈកម្មការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩(COVID-19)ខេត្តស្ទឹងត្រែងឯកឧត្ដម  ម៉ុម  សារឿន បានអញ្ជើញជាអធបតីក្នុងពិធីចែកសម្ភារៈសម្រាប់យុទ្ធនាការផ្សព្វផ្សាយ បង្ការ និងទប់ស្កាត់ប្រយុទ្ធជំងឺកូវីដ-១៩(COVID-19) នៅមន្ទីសុខាភិបាលខេត្ត។

ឯកឧត្តម ម៉ុម សារឿន បានសំណូមពរដល់ក្រុមគ្រូពេទ្យទាំងអស់សហការ ជាមួយអាជ្ញាធរភូមិ ឃុំ ចុះអប់រំ ណែនាំនូវវិធានការអំពីការកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ទៅដល់លោកតា លោកយាយ និងប្រជាពលរដ្ឋដែលវិលត្រឡប់ពីក្រៅប្រទេស សូមមានការប្រុងប្រយ័ត្ន និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ឯកឧត្តមក៍បាន កោតសរសើរបំផុតចំពោះក្រុមគ្រូពេទ្យទាំងអស់ ដែលជាអ្នកប្រយុទ្ធជួរមុខ ដែលខិតខំទាំងកម្លាំងកាយចិត្តទប់ស្កាត់ និងត្រៀមបង្ការចំពោះជំងឺឆ្លងដ៏ កាចសាហាវ នេះ។
សូមបញ្ជាក់ថា សម្ភារៈដែលប្រគល់ជូននាពេលនេះជាអំណោយរបស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមមាន៖ ជូនក្រុមគ្រូពេទ្យប្រចាំការផ្ទះស្នាក់ដោយឡែកនូវអាល់កុលចំនួន ៤០លីត្រ សាប៊ូ Protex ១០០ដុំ, ជូនក្រុមអប់រំ  និងផ្សព្វផ្សាយរបស់មន្ទីរសុខាភិបាលខេត្តនូវអាល់កុលចំនួន ២០លីត្រ សាប៊ូ Protex ១០០ដុំ, ជូនមណ្ឌលសុខភាពទាំង១៤នូវ ឧបករណ៍បំពងសំឡេង ១៤គ្រឿង ម៉ាស៊ីនបាញ់កំដៅចំនួន ១៥គ្រឿង ជូនដល់ក្រុមមន្រ្តីឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្ត  ព្រមទាំងម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគចំនួន៦គ្រឿង ផងដែរ៕