About Me

header ads

បុរសសន្តិសុខម្នាក់សម្រេចចិត្តចងក សម្លាប់ខ្លួននៅក្នុងក្រុមហ៊ុន ផ្គត់គ្គង់គ្រឿងសំណង់CCW

ភ្នំពេញ៖ បុរសជាសន្តិសុខម្នាក់បានសម្រេចចិត្តចង កធ្វើអត្តឃាតសម្លាប់ខ្លួននៅក្នុងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់CCW ។


ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី៦ខែមេសាឆ្នាំ២០២០ ស្ថិតនៅក្នុងក្រុមហ៊ុនលក់គ្រឿងសំណង់មួយកន្លែងនៅតាមបណ្តោយផ្លូវ២៧១ ភូមិមានជ័យទី១ខណ្ឌមានជ័យរាជធានីភ្នំពេញ។




សពជនរងគ្រោះខាងលើមានឈ្មោះតឿស៊ីសុវត្ថិអាយុ៣៨ឆ្នាំមុខរបរសន្តិសុខឯកជនមានស្រុកកំណើតនៅឃុំឈើទាលស្រុកបាណន់ខេត្តបាត់ដំបង។ប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះខាងលើបានត្អូញត្អែថារូបគាត់អត់មានលុយទិញបាយហូបទេរងចាំបើកលុយបាននិងទៅលេងស្រុកកំណើតហើយក្រោយនិយាយលេងជាមួយអ្នកជិតខាងរួចក៏ដើរចូលក្នុងក្រុមហ៊ុនវិញស្រាប់តែប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួនបាត់ទៅហើយ។
ក្រោយពេលកើតហេតុកម្លាំងនគរបាលខណ្ឌមានជ័យសហការណ៏ការិយាល័យកោសល្យវិច័យស្នងការនគរបាលរាជធានីភ្នំពេញចុះមកពិនិត្យសពនៅទីតាំងកន្លែងកើតហេតុខាងលើ។


បន្ទាប់ពីពិនិត្យសពរួចរាល់សមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថាសពបុរសខាងលើពិតជាចងកធ្វើអត្តឃាតសម្លាបខ្លួនឯងពិតប្រាកដមែន។សពត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។