About Me

header ads

ប្រវត្តិនៃការយកដើមឈូក មកគូសជាគំនូរដ៏គួរឱ្យចាប់អារម្មណ៍ របស់វិចិត្រករជនជាតិអូស្រ្តាលីម្នាក់ ដែលសព្វថ្ងៃកំពុងរស់នៅក្នុងខេត្តបាត់ដំបង

លោក ម៉ូរីសាន់ ជាវិចិត្រករជនជាតិអូស្រ្តាលីម្នាក់ ដែលបានធ្វើឱ្យអ្នកទស្សនាជាច្រើនបានឃើញពីទឹកដៃនៃការយកដើមឈូក មកគូសជាគំនូរយ៉ាងស្រស់ស្អាត ជាមួយនឹងការបង្ហាញពីទេសភាពជួរភ្នំ ប្រាង្គប្រាសាទ ទន្លេស្ទឹង បឹងបួ និងសម្រស់ធម្មជាតិនានានៅលើទឹកដីនៃព្រះរាជណាចក្រកម្ពុជាជាដើម។ សព្វថ្ងៃនេះ លោកបានកំពុងរស់នៅក្នុងខេត្តបាត់ដំបង និងប្រើប្រាស់ជីវិតប្រចាំថ្ងៃរបស់លោក ជាមួយនឹងការគូសគំនូរអំពីដើមឈូកនេះ។




វិចិត្រករដ៏មានទេពកោសល្យរូបនេះ បានបង្ហើបឱ្យដឹងពីប្រវត្តិនៃការយកដើមឈូក មកគូសជាគំនូរនេះថា ដំបូងឡើយលោកបានប្រទះឃើញផ្កាឈូកដែលបងប្អូនប្រជាពលរដ្ឋអ្នករស់នៅខេត្តបាត់ដំបង បានដាក់ថ្វាយគោរពបូជាចំពោះព្រះនៅទីវត្តអារាម លោកក៏នឹកឃើញជ័រឈូក ដែលអាចយកមកធ្វើជាទឹកថ្នាំក្នុងការគូសគំនូសនេះតែម្តង។



គំនូរមួយផ្ទាំងៗ មិនមានភាពងាយស្រួលនោះឡើយ លោកចំណាយពេលប្រមាណ ៥ ទៅ ៦ ខែក្នុងការគូសឡើង។ លោកចាប់ផ្តើមធ្វើស្នាដៃនេះ នៅកំឡុងឆ្នាំ២០១៦ រហូតមកដល់ឆ្នាំ២០២០ នេះ ដោយលោកបានយកដើមឈូកធ្វើជាឧបករណ៍គូសជំនូសខ្មៅដៃ ឬជក់ ឯផ្កាយកធ្វើជាពណ៌។ ទម្រាំបានជាទឹកថ្នាំអាចគូសបាន លោកត្រូវរង់ចាំរយៈពេលជិត ១ ឆ្នាំឯណោះ។ គួររម្លឹកថា ម្ចាស់គំនូរអំពីដើមឈូក លោក ម៉ូរីសាន់ ក៏ធ្លាប់រៀបចំការដាក់តាំងពិព័រណ៍គំនូររបស់ខ្លួនជាពិសេសនៅក្នុងទីតាំងវិចិត្រសាលនៃសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា កាលពីដើមខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ ដើម្បីឱ្យភ្ញៀវជាតិនៅកម្ពុជា និងអន្តរជាតិបានឃើញផងដែរ។