About Me

header ads

រថយន្តព្រូស២គ្រឿងបុកគ្នាត្រង់ចំណុចស្តុបបំបែកជាបួនរងការខូចខាតគាបជាប់គ្នា

ភ្នំពេញ​៖​ ស្ត្រីម្នាក់បានបេីករថយន្តតូយូតាព្រូសបំពានភ្លេីងស្តុបជ្រុលបុករថយន្តព្រូសមួយគ្រឿងទៀតបណ្តាលឱ្យរងការខូចខាតទាំងសងខាង។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២ខែមេសា​ ឆ្នាំ២០២០​ នៅចំណុចស្តុបផ្សារទួលទំពូង​  តាមបណ្តោយផ្លូវលេខ១៦៣កែងផ្លូវលេខ៤៣២ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២​ ខណ្ឌចំការមន។

តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់រួមដំណេីរជាមួយបុរសម្នាក់ទៀត​ បេីករថយន្តម៉ាកតូយូតា​ ព្រូស​ ពណ៍ទុយោទឹក​ ពាក់ស្លាកលេខកណ្តាល2C 4348 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៣២​ ក្នុងទិសដៅពីកេីតទៅលិចខណះមកដល់ចំណុចស្តុបដោយសារភ្លេីងពណ៍ខៀវក៏បន្តដំណេីរទៅមុខទៀតភ្លាមនោះស្រាប់តែមានស្ត្រីម្នាក់បេីករថយន្តតូយូតាព្រូសដូចគ្នាពណ៍ប្រផេះ​ ពាក់ស្លាកលេខភ្នំពេញ2BC 8947 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៦៣ក្នុងទិសដៅពីត្បូងទៅជេីងដោយបំពានភ្លេីងស្តុបផងនោះក៏ជ្រុលបុកចំពីមុខផ្នែកចំហៀងពេញទំហឹងបណ្តាលឱ្យរថយន្តគាបជាប់គ្នារងការខូចខាតទាំងសងខាង។

ក្រោយកេីតហេតុភាគីខាងស្ត្រីបេីកបំពានភ្លេីងស្តុបក៏ព្រមចេញថ្លៃជួសជុលទៅលេីភាគីរងគ្រោះដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕