ពលរដ្ឋនៅក្រុងបាវិតមួយចំនួននាំគ្នាដកផ្សិតផ្ជាក់លក់ក្រោយពេលទំនេរពីការងារប្រសើរជាងនៅផ្ទះទំនេរឥត់ប្រយោជន៍

ខេត្តស្វាយរៀង៖ដោយធាតុអាកាសមានការប្រែប្រួលប៉ុន្មានសប្តាហ៍នេះពាក់កណ្តាលខែមេសាឆ្នាំ២០២០នេះមានភ្លៀងធ្លាក់កក់ខែជាបន្តបន្ទាប់ស្ទើគ្រប់ទីកន្លែងនៅក្នុងភូមិសាស្ត្រទឹកដីខេត្តស្វាយរៀងនោះគេឃើញមានប្រជាពលរដ្ឋដែលមានផ្ទះជាប់នៅផ្លូវជាតិលេខ១ដែលនៅខាងផ្លូវសំបូរទៅដោយដើមផ្ជាក់បាននាំគ្នាដកផ្សិតផ្ជាក់យកមកលក់ខណះដែលពួកគាត់ទំំនេរពីការងារ។

បើតាមអ្នកលក់ផ្សិតផ្ជាក់ម្នាក់ជាប់ដងផ្លូវជាតិលេខ១បានប្រាប់ឲ្យដឹងថា៖ក្រោយពីពួកគាត់បានសម្រាក់ពីការងារ(ពោលគឺថ្ងៃដែលឈប់សម្រាក់)ពួកគាត់បាននាំគ្នាដើរដកផ្សិតផ្ជាក់នៅក្នុងព្រៃដែលសំបូរទៅដោយដើមផ្ជាក់ដែលចម្ងាយពីផ្ទះប្រហែល៥គីឡូម៉ែត្រ។

ប្រភពខាងលើបានបន្តទៀតថា៖ក្នុងការដើរដកផ្សិតផ្ជាក់នេះក្នុងក្រុមគ្រួសារមាន៣ទៅ៤នាក់ក្នុងមួយថ្ងៃអាចដកផ្សិតផ្ជាក់បានចាប់ពី១០ទៅ១៥គីឡូក្រាមហើយបើដើរដកផ្សិតផ្ជាក់ចំកន្លែងណាដែលសំបូរផ្សិតដុះច្រើននោះអាចដកបានច្រើនជាងនេះទៅទៀត។

ប្រភពដដែលបានបន្តទៀតថា៖ដោយពលរដ្ឋខ្មែរយើងចូលបរិភោគផ្សិតផ្ជាក់ជាពិសេសអ្នកស្រុកស្វាយរៀងយើងតែម្តងហើយផ្សិតផ្ជាក់គេអាចយកធ្វើមុខម្ហូបបានច្រើនមុខណាស់ដូចជា ស្លរម្សៅ ឆាជាមួយសាច់គោជ្រូក ខសាច់ជាដើមដោយមានរស់ជាតិល្វីងតិចៗនិងអាចលក់បានតម្លៃថ្លៃគួរសមទើបពួកគាត់នាំគ្នាចូលទៅក្នុងព្រៃដើរដកផ្សិតផ្ជាក់យកលក់ប្រសើរជាងនៅផ្ទះទំនេរឥតប្រយោជន៍។

ហើយផ្សិតផ្ជាក់នេះដែរអាចលក់បានក្នុង១គីឡូចាប់ពី៣៥០០០៛ទៅ៤០០០០៛ហើយមិនបាច់យកទៅលក់នៅទីផ្សារណានោះទេគឺដាក់លក់នៅខាងមុខផ្ទះជាប់ផ្លូវជាតិលេខ១ដោយមានអ្នកធ្វើដំណើរឆ្លងកាត់ចូលមកទិញជាហូរហែរផងដែរ។

ចំពោះផ្សិតផ្ជាក់នេះគេអាចហាលអោយស្ងួតទុកថ្លឹងគីឡូលក់បានថ្លៃជាងស្រស់មិនតែប៉ុណ្ណោះវាអាចទុកបានយូទៀតផង។ហើយផ្សិតផ្ជាក់ដែលគ្រាមស្ងួតគេយកមកធ្វើបបរ ខជាមួយសាច់ជ្រូក ខសាច់មាន់ ហើយនូវរដូវបុណ្យជាតិធំៗម្តងនៅតាមវត្តអារាមគេមានបងប្អូនពលរដ្ឋធ្វើម្ហូពីផ្សិតផ្ជាក់នេះផងដែរ ។