About Me

header ads

ចូលឆ្នាំថ្មីលើកនេះ កញ្ញា អ៊ីវ៉ា វិលត្រឡប់ទៅធ្វើជាតារាចម្រៀងប្រចាំភូមិវិញម្តង

តារាចម្រៀងវ័យក្មេងរូបស្រស់ កញ្ញា អ៊ីវ៉ា បានវិលត្រឡប់មកអង្រួនចិត្តប្រិយមិត្តអ្នកស្តាប់ម្តងទៀតហើយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងមកដល់នាមិនប៉ុន្មានថ្ងៃខាងមុខនេះ។
ចំណងដៃបទចម្រៀងថ្មីនេះ ជាចង្វាក់កន្រ្ទឹម ក្រោមចំណងជើងថា តារាប្រចាំភូមិ ដែលកញ្ញា អ៊ីវ៉ា បានបង្ហើរសំនៀងរដឺន ជាមួយបទភ្លេងថ្មីយ៉ាងពីរោះ។



មួយវិញទៀតប្រិយមិត្ត និងអ្នកគាំទ្រស្រីស្រស់ កញ្ញា អ៊ីវ៉ា ក៏បានទទួលនូវភាពប្លែកភ្នែកជាមួយនឹងស្ទាយ៍តុបតែងខ្លួនបែបស្រុកស្រែ និងទឹកមុខក្រមិចក្រមើមរបស់នាងយ៉ាងខ្លាំង។
បទ តារាប្រចាំភូមិ ជាការនិពន្ធទំនុកច្រៀងដោយលោក ហ៊ាង ម៉េងហួរ - និពន្ធបទភ្លេង ដោយ ពូណឹម ស្គរដៃ និងសម្រួលតន្រ្តីដោយលោក: Jane Roffer។

ប្រិយមិត្តទស្សនិកជនកុំភ្លេចត្រៀមរាំលេងកំសាន្ត ជាមួយនឹងបទចម្រៀងថ្មី តារាប្រចាំភូមិរបស់ តារាចម្រៀង កញ្ញា អ៊ីវ៉ា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ទាំងអស់គ្នា!!
ប្រភពវីដេអូចម្រៀងពីផលិតកម្មសាន់ដេៈ Sunday Production Official