About Me

header ads

បើករថយន្តបុកម៉ូតូ រួចបើករត់គេចខ្លួន

ខេត្តប៉ៃលិន ៖ ជនរងគ្រោះ ម្នាក់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈបើកបរម៉ូតូលើដងផ្លូវ ស្រាប់តែត្រូវរថយន្តបុកពីក្រោយ ពេញទំហឹង បណ្តាលឱ្យដួលប្រាវរងរបួសតែម្តង ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង  ៧និង០០នាទីយប់ ថ្ងៃទី០២  ខែមេសា ឆ្នាំ២០២០ នៅភូមិអូរស្ងួត សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន បណ្តាលឲ្យរងរបួសធ្ងន់០១នាក់ និងខូចខាតម៉ូតូ ០១គ្រឿង ។

ប្រភពព័ត៍មានបានឱ្យដឹងថា ភាគីជនរងគ្រោះ បើកបរម៉ូតូ មាន ឈ្មោះ កែវ លីណា ភេទប្រុស អាយុ១៨ឆ្នាំ (របួសធ្ងន់) រស់នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ដោយបើកបរម៉ូតូម៉ាក Honda Wave ពាក់ផ្លាកលេខ កំពង់ចាម 1U-2195 ។

ចំណែកភាគីអ្នកបើកបររថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ (ក្រោយពេលកើតហេតុបានបើករថយន្តគេចខ្លួនបាត់) ។ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានគេនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។ ចំណែកជនបង្ក កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវតាមរក ដើម្បីចូលមកធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕